ពីនេះ ពីនោះ
តើពាក្យ «ពិរោះ, ពីរោះ» មួយណាត្រូវ?
× មនុស្សភាគច្រើន នៅតែសរសេរពាក្យទាំងពីរនេះដោយមិនដឹងថា ពាក្យមួយណាត្រូវ ឬណាមួយខុសនោះទេ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវ គឺសរសេរជា«ពីរោះ» ជាគុណនាម មានន័យថា ដែលស្រួលស្តាប់, ល្អស្តាប់, ឆ្ងាញ់ត្រចៀក, ដែលមានទំនងសូរសព្ទគួរឲ្យចង់ស្តាប់។ ឧទាហរណ៍៖ សំឡេងពីរោះ, សម្តីពីរោះ, ពាក្យពីរោះ,...។ ប្រើជា កិរិយាសព្ទវិញ មានន័យថា និយាយពីរោះ, ច្រៀងពីរោះ។ ពីរោះពិសា គឺពីរោះហាក់ដូចជាឆ្ងាញ់ពិសា, សម្តីពីរោះពិសា, និយាយពីរោះពិសា។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com