ពីនេះ ពីនោះ
ទិដ្ឋភាព​ពលរដ្ឋ​ស្ទូចត្រី​នា​រដូវ​ទឹក​ឡើង​នៅតាម​ជនបទ
17, Oct 2015 , 5:40 pm        
រូបភាព
ដោយ:
កំពង់ស្ពឺ៖ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​នា​រដូវវស្សា​នេះ បានធ្វើ​ឲ្យ​មានទឹក​ឡើង​នៅតាម​បឹងបួ តាម​ប្រឡាយទឹក និង​នៅតាម​បឹង​ស្រែ​មួយចំនួន​មានទឹក​ហៀរ​ពេញ​វាលស្រែ​ផងដែរ។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ជនបទ​ទាំង​ក្មេង​ចាស់ ប្រុស​ស្រី នាំគ្នា​ទៅ​ស្ទូចត្រី​នៅតាម​ប្រឡាយទឹក​ហូរ និង​ក្នុង​បឹង​ស្រែ ដែលមាន​សន្ទូង​ខៀវស្រងាត់ និង​ទឹក​ហូរហៀរ​ភ្លឺស្រែ។ត្រី​ដែល​ពូកគេ​ស្ទូច​បាន​ភាគច្រើន​ជា​ត្រី​ឆ្លូញ និង​ត្រី​ក្រាញ់។អ្នកខ្លះ​ស្ទូច​បាន​ច្រើន ខ្លះ​ស្ទូច​បាន​តិច​ទៅតាម​ទីកន្លែងផ្សេងៗគ្នា។ ត្រូវ​ដែល​ពួកគេ​ស្ទូច​បាន អ្នកខ្លះ​ក៏​ទុក​សម្រាប់ធ្វើ​ម្ហូប​ខ្លួនឯង និង​អ្នក​ខ្លះទៀត​ក៏​យកទៅលក់​ឲ្យ​អ្នករស់នៅ​ក្នុងភូមិ​ជាមួយ​ក៏មាន៕



សូម​អញ្ជើញ​ទស្សនា​រូបភាព​ប្រជាពលរដ្ឋ​ស្ទូចត្រី​នៅតាម​វាលស្រែ​នៅក្នុង​ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដូចតទៅ៖ 






























 

© រក្សាសិទ្ធិដោយ thmeythmey.com