ពីនេះ ពីនោះ
ម្ហូប​​សាមញ្ញ​​បែប​​ខ្មែរ​នៅតែ​មាន​ប្រជា​ប្រិយ​ភាព​​
18, Oct 2015 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ បើទោះបី​ជាមាន​វត្តមាន​ប្រភេទ​ម្ហូបអាហារទំនើបៗបែប​បរទេស ហូរ​ចូលមក​កម្ពុជា​ក្នុង ជាច្រើន​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ក្នុងពេល​បច្ចុប្បន្ន មិន​ភ្លេច​ពីមុខ​ម្ហូប​បែប​សាមញ្ញ​របស់ខ្លួន​ដែរ។ ជាក់ស្តែង បើ​គេ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា ដូចជា​រមណីយដ្ឋាន​គៀនស្វាយ នៅឯ​ជាយ​រាជធានី​ភ្នំពេញ​ជាដើម​នោះ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​ជាច្រើន បានជ្រើសរើស​ទិញ​ម្ហូបអាហារ​បែប​សាមញ្ញ​ជាច្រើន​មុខ​ដើម្បី​ទទួលទាន។ ក្នុងនោះ​មានដូចជា ម៉ាំ​ល្ហុង ជ្រក់ផ្កាស្នោ ប្រហុក​អាំង ផ្អក ក្តាម​ចំហុយ ខ្យង​ស្ងោរ ត្រីអាំង មាន់​អាំង និង​កង្កែបបោក​ជាដើម។


សូម​ទស្សនា​រូបភាព​មួយចំនួន​ដូចតទៅ៖













រូបភាពដោយ ថ្មីៗ
 

© រក្សាសិទ្ធិដោយ thmeythmey.com