ពីនេះ ពីនោះ
តើពាក្យ «សញ្ញាបត្រ, សញ្ញាប័ត្រ» មួយណាត្រូវ?
× មនុស្សមួយចំនួននៅតែសរសេរពាក្យនេះដោយមិនដឹងថា ពាក្យមួយណាត្រូវ ឬពាក្យណាមួយខុសឲ្យពិតប្រាកដនៅឡើយទេ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យនេះត្រូវទាំងពីរ គឺសរសេរជា «សញ្ញាបត្រ» ឬ «សញ្ញាប័ត្រ» ក៏ត្រូវដូចគ្នា។ ពាក្យនេះមានន័យថា ក្រដាសកំណត់ហេតុសម្គាល់ចំណេះវិជ្ជា ចេញជាត្រាតាំងឲ្យជាព័ស្តុតាង ដល់អ្នករៀនដែលប្រឡងជាប់ មានអំណាចត្រូវទទួលយក (តាមលក្ខណប្បញ្ញត្តិ)។ ឧទាហរណ៍៖ សញ្ញាបត្រប្រថមវិទ្យា, សញ្ញាបត្រឧត្តមវិជ្ជា,...៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com