កីឡាអន្តរជាតិ
អន្តរជាតិ
CR7 អាចនឹងទទួល​បាន​ទឹកប្រាក់២០លាន​អឺរ៉ូ ដោយ​មិនចាំបាច់​ធ្វើ​អ្វី​សោះ
20, Oct 2015 , 2:28 pm        
រូបភាព
 
ប្រាក់២០លាន​អឺរ៉ូ (ជាង២២លាន​ដុ​លា្ល​រ​អាមេរិក) អាច​នឹង​ធ្លាក់​ដល់ដៃ Cristiano Ronaldo ដោយ​មិនចាំបាច់​ធ្វើ​អ្វី​សោះ​បន្ទាប់ពី​អ្នកដឹកនាំ​រឿង​លោក Martin Scorsese បាន​ដក​តារា​ឆ្នើម​រូបនេះ​ចេញពី​តួ​សម្តែង​បន្ទាប់បន្សំ​មួយ​ក្នុ្ង​ង​រឿង​ថ្មី «The Manipulator»។



វា​មិនមែនជា​រឿង​គួរ​ឲ្យ​អស់សំណើច​ទេ​ដែល​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ​អាច​ធ្លាក់​មកដល់​ដៃ Ronaldo ងាយៗដោយ​មិនចាំបាច់​ធ្វើ​អ្វី​សោះ​នោះ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ដែល​លេង​ឲ្យ​ក្លិប​យក្ស Real Madrid រូបនេះ​ត្រូវបាន​អ្នកដឹកនាំ​រឿង​ផ្តល់​តួនាទី​ជា​តួ​សម្តែង​តូចតាច​មួយ​ក្នុង​ខ្សែភាពយន្ត​ថ្មី​របស់លោក Martin Scorsese ប៉ុន្តែ​ត្រូវបាន​លុបឈ្មោះ​ចេញ​វិញ។
 
មូលហេតុ​ដែល​លោក Scorsese ដក Ronaldo ចេញពី​តួ​សម្តែង​ក្នុង​ខ្សែភាពយន្ត«The Manipulator»នេះ ដោយសារ​មហាសេដ្ឋី​សញ្ជាតិ​អ៊ីតាលី​លោក Alessandro Proto ដែលជា​អ្នកចាត់ចែង​ក្នុង​រឿង​ថ្មី​នេះ​មិន​ពេញចិត្ត​ឲ្យ CR7 មាន​វត្តមាន​នៅក្នុង​សាច់រឿង​មួយ​នេះ។
 
លោក Proto មហាសេដ្ឋី​សញ្ជាតិ​អ៊ីតាលី បាន​និយាយ​យ៉ាងនេះ​ថា៖« Cristiano គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ប៉ុន្តែ​មិនមែន​មានន័យថា​គាត់​ជា​ស្តេច​នៅក្នុង​ពិភពលោក​នោះទេ។ ខ្ញុំ​មិន​ចង់បាន​គាត់​ក្នុង​ខ្សែភាពយន្ត​ដែល​និយាយ​ពី​ជីវិត​ពិត​របស់ខ្ញុំ​ទេ។ ហើយ​លោក Scorsese ក៏​យល់ស្រប​ជាមួយ​ខ្ញុំ​ថា នឹងមិន​ដាក់ Ronaldo នៅក្នុង​សាច់រឿង​នេះដែរ»។ មហាសេដ្ឋី​អ៊ីតាលី​រូបនេះ​បញ្ជាក់បន្ថែម​បែបនេះ​ថា៖«ខ្ញុំ​សុំទោស ប្រសិនបើ​គាត់​មាន​អារ​ម្មរណ៍​ថា​គេ​មិន​ផ្តល់​តម្លៃ​ឲ្យ​គាត់។ បើ​ខ្ញុំ​ត្រូវ​សងជំងឺចិត្ត​គាត់ ២០លាន​អឺរ៉ូ​នោះ ខ្ញុំ​នឹង​ឲ្យ​គាត់​ផ្ទាល់ដៃ»។
 

Tag:
 Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com