ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្សចំនួន២៨នាក់ស្លាប់ និងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២២ខែតុលា
× យ៉ាងហោចណាស់មនុស្សចំនួន៥នាក់បានស្លាប់ និង២៣នាក់ទៀតរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនយន១៣លើកនៅទូទាំងប្រទេស នាថ្ងៃទី២២ខែតុលា។
ផ្អែកតាមការចុះផ្សាយនៅក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង១៣លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៧គ្រឿង រថយន្តធុនតូច៦គ្រឿង និងរថយន្តធុនធំ២គ្រឿង។
មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់បណ្តាលមកពីបើកបរមិនប្រកាន់ស្តាំចំនួន៤លើក បើកបរហួសល្បឿន៤លើក មិនគោរពសិទ្ធ២លើក ស្រវឹង១លើក ប្រជែងគ្រោះថ្នាក់១លើក បត់គ្រោះថ្នាក់១លើក ក្នុងនោះអ្នកគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន១៦នាក់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com