ជាតិ
សង្គមជាតិ
អាជ្ញាធរ​ថៃ ចាប់បញ្ជូន​ព្រះសង្ឃ​ក្លែងក្លាយ៧នាក់មក​កម្ពុជា​វិញ
23, Oct 2015 , 9:22 am        
រូបភាព
អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​បុរស​ខ្មែរ​ចំនួន៧នាក់មក​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រោយពី​ពួកគេ​បាន​ក្លែងខ្លួន​ជា​ព្រះ​ស​ង្ឈ​ក្លែងក្លាយ ធ្វើ​សកម្មភាព​ដើរ​បិណ្ឌបាត​នៅក្នុង​ប្រទេស​ថៃ។



បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បុរស​ដែលជា​ព្រះសង្ឃ​ក្លែងក្លាយ​ទាំងនោះ បាន​ចូលទៅ​ប្រទេស​ថៃ​ដោយសារ​ជឿ​តាម​ពាក្យសម្ដី​មេខ្យល់​ប្រាប់ថា ការ​ក្លែងខ្លួន​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌបាត​គឺជា​រឿង​ងាយស្រួល ក្នុងការ​រកប្រាក់​នៅក្នុង​ប្រទេស​ថៃ ។

ក្រោយពី​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​ជនខិលខូច​ទាំងនោះ​មកវិញ អាជ្ញាធរ​កម្ពុជា​បញ្ជូន​ពួកគេ​ទៅកាន់​វត្ត​ត្រាច ដើម្បី​ឲ្យ​ព្រះគ្រូ​អនុគុណ​ដោះ​ស្បង់​ជីវរ​ចេញ និង​ឲ្យ​ពួកគេ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទង្វើ​អាក្រក់ ដែល​បង្ក​ផលប៉ះពាល់​ទៅលើ​វិស័យ​ព្រះពុទ្ធសាសនា​នេះ ៕




© រក្សាសិទ្ធិដោយ thmeythmey.com