អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សប្រឆាំង​នៅ​ប៉ូឡូញ​ឈ្នះ​ការបោះឆ្នោត​សភា​
26, Oct 2015 , 10:27 am        
រូបភាព
 ​គណបក្ស​ច្បាប់​និង​យុត្តិធម៌ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​ក្នុងប្រទេស​ប៉ូឡូញ បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ គណបក្សប្រឆាំង​ទទួលបាន សំ​ឡង ៣៩.១ ភាគរយ ដែល​នាំមុខ​លើ​គណបក្ស​កំពុងកាន់​អំណាច​គឺ​គណបក្ស​វេទិកា​ប្រជាជន​ដែល​ទ​ទូល​បាន​សំឡេងគាំទ្រ​ត្រឹមតែ​២៣.៤​ភាគរយ​។​


 
​គណបក្ស​ច្បាប់​និង​យុត្ត​ធម៌ ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក Jaroslaw Kaczynski​បានទទួល​ជ័យជម្នះ​ជាមួយ​សំឡេង​ភាគច្រើន​ក្នុងការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃ​ម្សិលមិញ​។ នេះ​មានន័យថា​គណបក្ស​រប​ស់លោក​Kaczynski នឹង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ដោយ​ខ្លួនឯង​និង​មិនចាំបាច់​ត្រូវការ​ដៃគូ​ចូលរួម​ឡើយ​។ 
 
​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ជាបឋម បាន​បង្ហាញថា​គណបក្ស​ប្រឆាំង​ទទួលបាន​២៤២​កៅអី​ក្នុងចំណោម​កៅអី​សរុប​៤៦០​ក្នុង​សភា​ជាន់​ទាប​របស់​ប៉ូឡូញ ខណៈ​បក្ស​កាន់អំណាច ទទួលបាន​កៅអី​ចំនួន​តែ​១៣៣​តែប៉ុណ្ណោះ​។ ក្រោយ​បញ្ចប់​នៃ​ការរាប់​សន្លឹកឆ្នោត នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន លោក​Ewa Kopacz ក៏បាន​ប្រកាស​ពី​ការបរាជ័យ​របស់​គណ​បក្ស​របស់ បក្ស​លោក​ផងដែរ​។ 
 
​ដោយឡែក​សម្រាប់​មេដឹកនាំ​បក្សប្រឆាំង​លោក Kaczynski ក៏បាន​ប្រកាស​ជ័យជម្នះ ហើយ​បាន​បញ្ជាក់ថា​បេក្ខជន​នាយករដ្ឋមន្ត្រី​គឺ​បាន​ទៅ​លោកស្រី Beata Szydlo​ដែលមាន​វ័យ​៥៨​ឆ្នាំ​។ លើសពីនេះទៅទៀត មេបក្ស​ប្រឆាំង​រូបនេះ ក៏បាន​ឧទ្ទិស​ជ័យជម្នះ​នេះ​ដល់​សព​បងប្រុស​របស់លោក​ដែលជា​អតីត​ប្រធានាធិបតី​របស់​ប៉ូឡូញ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ក្នុងពេល​យុទ្ធនា​ការបោះឆ្នោត​បក្សប្រឆាំង បាន​សន្យាថា​ខ្លួន​នឹង​សើរើ​បញ្ហា​មួយចំនួន​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែលមាន​ដូចជា ការដំឡើង​អាយុ​ចូលនិវត្តន៍​និង ពន្ធ​សម្រាប់​គ្រួសារ​ដែលមាន​ជីវភាព​លំបាក​ជាដើម​។ ម្យ៉ាងទៀត បក្សប្រឆាំង​ក៏បាន​សន្យា​ដំឡើង​ពន្ធចំពោះ​ធនាគារ​បរទេស​រកស៊ី​ក្នុង​ប៉ូឡូញ ក៏ដូចជា​ការបន្ថយ​ពន្ធ​ចំពោះ​ក្រុមហ៊ុន​ក្នុងស្រុក​តូចៗ​ផងដែរ​៕ 

Tag:
 ប៉ូឡូញ
© រក្សាសិទ្ធិដោយ thmeythmey.com