អន្តរជាតិ
រុស្ស៊ី ៖ សត្វព្រាបមួយក្បាលបង្កគ្រោះថ្នាក់ធ្វើឲ្យរថយន្តបីគ្រឿងខូចខាត
×
មិនមែនតែសត្វធំទេដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ សត្វតូចប៉ុណ្ណាក៏អាចបង្កគ្រោះថ្នាក់បានដែរ។ នៅប្រទេសរុស្ស៊ី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែសត្វព្រាបមួយក្បាល។ សត្វព្រាបនេះចង់ឆ្លងផ្លូវ វាមិនហោះ តែបែរជាដើរមួយៗតាមសម្រួល ហាក់គ្មានខ្លាចយានជំនិះអ្វីសោះ។ តើវាចង់សាកល្បងទឹកចិត្តមនុស្សទេដឹង ?
ការសាកល្បងរបស់វាធ្វើឲ្យរថយន្តបីគ្រឿងខូចខាតជាដំណំ។ រថយន្តមួយគ្រឿងមួយចាប់ហ្វ្រាំងឈប់ភ្លាមៗ ពេលឃើញព្រាបដើរឆ្លង ដោយសារខ្លាចជាន់ព្រាប ធ្វើឲ្យរថយន្តខាងក្រោយបុកគូថមួយទំហឹង ឯរថយន្តមួយទៀតក៏រងការប៉ះទង្គិចដូចគ្នាដែរ។
បើសិនជាអ្នកជួបស្ថានភាពបែបនេះ តើអ្នកគួរធ្វើយ៉ាងណា ?
© រក្សាសិទ្ធិដោយ thmeythmey.com