អន្តរជាតិ
អ្នកស្លាប់​កើន​ដល់​ជាង​៣០០​នាក់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​អាស៊ី​ខាងត្បូង​
27, Oct 2015 , 9:57 am        
រូបភាព
ដោយ:
 
 
​មកទល់ពេលនេះ មាន​ចំនួន​អ្នកស្លាប់​ក្នុងការ​រញ្ជួយ​ដី​ក្នុងប្រទេស​នៅ​អាស៊ី​ខាងត្បូង បាន​កើន​ឡើងដល់​ជាង​៣០០​នាក់​ហើយ​។  ភាគច្រើន​នៃ​ចំនួន​អ្នកស្លាប់ គឺ​ប្រជាជន​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​និង អា​ហ្វ​ហ្គា​នី​ស្ថាន​។ ចំណែកឯ ចំនួន​អ្នករងរបួស​បាន​កើន​ឡើងដល់​ប្រហែល​១៧០០​នាក់​។ នេះ​បើ​យោងតាម​សារព័ត៌មាន Aljazeera​។ 

​បើ​យោងតាម​សំណាក់​មន្ត្រី​ក្នុងប្រទេស​ទាំងពីរ គ្រោះ​រញ្ជួយ​ដី​ដែល​បាន​កើតឡើង​នៅ​ភាគ​ខាងជើង​អា​ហ្វ​ហ្គា​នី​ស្ថាន បានសម្លាប់​មនុស្ស​យ៉ាងតិច​២៥៣​នាក់​ក្នុងប្រទេស​ប៉ា​គី​ស្ថាន ខណៈ មាន​មនុស្ស​ស្លាប់​ច្រើនជាង​៨០​នាក់​នៅឯ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ក្រៅពី​ប៉ា​គី​ស្ថាន​និង អា​ហ្វ​ហ្គា​នី​ស្ថាន រលក​រញ្ជួយ​កម្រិត​៧.៥ វ៉ិ​ច​ទ័​រ ក៏បាន​វាយប្រហារ​ដល់​ប្រទេស​ឥណ្ឌា​ផងដែរ ក៏ប៉ុន្តែ មិនបាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ន​នោះទេ​។ 
 
​សូម​រម្លឹក​ផងដែរ​ថា កាលពីដើមឆ្នាំ​២០១៥ មានការ​រញ្ជួយ​ដ៏​មហិមា​បាន​វាយប្រហារ​ប្រទេស​នេ​ប៉ាល់​និង​សម្លាប់​ប្រជាជន​ជាង​១​ម៉ឺន​នាក់ និង ទ្រព្យ​បេតិកភណ្ឌ​ជាច្រើន​ផងដែរ​។ ហើយ​គ្រោះមហន្តរាយ​នៅ​ប៉ា​គី​ស្ថាន និង អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​គ្រោះធម្មជាតិ​ធ្ងន់ធ្ងរ​លើក​ទី​២​ហើយ​ដែល​បាន​វាយប្រហារ​តំបន់​អាស៊ី​ខាងត្បូង​នេះ​៕ 
  
 
 

Tag:
 ​រញ្ជួយ​ដី​នៅ​អាស៊ី​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com