ជាតិ
សង្គមជាតិ
ភ្ញៀវទេសចរ​អាច​មើល​ថ្ងៃ​លិច​នៅ​អង្គរវត្ត​ត្រឹម​ម៉ោង៥កន្លះ​ចាប់ពី​ឆ្នាំ២០១៦ទៅ
28, Oct 2015 , 11:26 am        
រូបភាព
សៀមរាប៖ ចាប់ពី​ដើមខែ​មករា ឆ្នាំ២០១៦តទៅ ពេលវេលា​ទស្សនា​នៅតាម​ប្រាសាទ ក្នុង​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប នឹងមាន​ការផ្លាស់ប្តូរ។ យោងតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា ក្នុងនោះ​វេន​ទស្សនា​នៅ​ប្រាសាទអង្គរវត្ត គឺ​ចាប់ពី​ម៉ោង ៥ព្រឹក ដល់​ម៉ោង ៥កន្លះ​ល្ងាច។ គេ​ដឹងថា អង្គរវត្ត​ក៏​ជា​ទិសដៅ​មួយ សម្រាប់​ភ្ញៀវទេសចរ ដែល​ចូលចិត្ត​មើល​ថ្ងៃ​លិច​នៅ​ទីនោះ​ដែរ។ តើ​ការកំណត់​ពេលវេលា​ត្រឹម​ម៉ោង ៥កន្លះ អាច​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវ​មើល​ថ្ងៃ​លិច​បាន​ឫ​យ៉ាងណា?



ក្នុង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី២២ តុលា ឆ្នាំ២០១៥ បានកំណត់​ម៉ោង​ទស្សនា​នៅតាម​ប្រាសាទ​នានា ចាប់ពី​ម៉ោង៥ព្រឹក ដល់​ម៉ោង៧ល្ងាច។ ក្នុងនោះ ប្រាសាទអង្គរវត្ត និង​ស្រះស្រង់ ពេលវេលា​ទស្សនា គឺ​ចាប់ពី​ម៉ោង ៥ព្រឹក ដល់​ម៉ោង ៥ និង៣០នាទី​ល្ងាច។ ប្រាសាទ​បាខែង និង​ប្រាសាទប្រែរូប ម៉ោង​ទស្សនា ចាប់ពី​ម៉ោង ៥ព្រឹក ដល់​ម៉ោង ៧ល្ងាច។ ក្រៅពីនេះ ប្រាសាទផ្សេងៗទៀត មាន​បាយ័ន តា​ព្រហ្ម នាគព័ន្ធ ព្រះខ័ន ជាដើម ម៉ោង​ទស្សនា​ចាប់ពី ៧កន្លះ​ព្រឹក ដល់​ម៉ោង ៥កន្លះ​ល្ងាច។

តាម​ការពន្យល់​របស់​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា ការរៀបចំ​ឡើងវិញ​នៃ​ម៉ោង​ទស្សនា​នៅតាម​ប្រាសាទ​នេះ ក្នុង​បំណង​ដើម្បី​ការពារ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​ក្នុង​តំបន់​ប្រាសាទ។ ចំណុច​មួយទៀត គឺ​កង្វះ​បុគ្គលិក​ប្រចាំការ​ក្រៅ​ម៉ោង​ធ្វើការ​ជាដើម។
សូម​ស្តាប់​ការពន្យល់​បន្ថែម​របស់​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​អប្សរា។



យ៉ាងណា​ម៉ិ​ញ វា​អាច​ប៉ះពាល់​តិចតួច​សម្រាប់​ភ្ញៀវ​ដែល​និយម​មើល​ថ្ងៃ​លិច​នៅ​ប្រាសាទអង្គរវត្ត។ ត្រឹម​ម៉ោង ៥កន្លះ វា​រៀង​ប្រថុចញ៉ុច​បន្តិច សម្រាប់​ភ្ញៀវទេសចរ​ខ្លះ។

សូម​ស្តាប់​ការលើកឡើង​របស់​មគ្គុទ្ទេសក៍​ភាសា​ជប៉ុន លោក វ៉ាន់ដា





Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com