កីឡាអន្តរជាតិ
អន្តរជាតិ
តើ Messi នឹងទៅចូលរួមក្លិបមួយណាប្រសិនបើចាកចេញពី Barcelona
×
កំពូលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលបច្ចុប្បន្នត្រូវអវត្តមានឲ្យក្រុម FC Barcelona ដោយសាររបួសជង្គង់កំពុងតែមានព័ត៌មានទាក់ទងនឹងការចាកចេញពីទឹកដី Camp Nou។ ហើយក្នុងនោះមានក្លិបធំៗជាច្រើនសុទ្ធតែមានការចាប់អារម្មណ៍ចង់បានកីឡាករឆ្នើមរូបនេះ។
ស្របពេលដែលមានពាក្យចចាមអារ៉ាមខាងលើ មានក្លិបធំបីក្នុងក្រមខណ្ឌ Premier League បាននឹងកំពុងត្រៀមស្វាគមន៍ដើម្បីទទួលយក Messi ប្រសិនបើរូបគេចាកចេញពី ក្លិបដែលមានមូលដ្ឋានក្នុងតំបន់ Catalonia មួយនេះមែននោះ។ ហើយក្នុងនោះដែរក្លិបទាំងបីនៅអង់គ្លេសដែលអាចមានលទ្ធភាពនាំយក Messi ទៅរួមក្រុមបាន រួមមាន បិសាចក្រហម Manchester United ក្រុមមេឃខៀវ Manchester City និង តោខៀវ Chelsea។
គួររម្លឹកបន្តិចថា Messi នៅជាប់កុងត្រាជាមួយ ក្រុមអ្នកមានបុណ្យរយៈពេល៣ឆ្នាំទៀត ក៏ប៉ុន្តែតារាឆ្នើមវ័យ២៨ឆ្នាំនេះ ហាក់ដូចជាមានអារម្មណ៍ធុញថប់ជាមួយនឹងបញ្ហាបង់ពន្ធក្នុងប្រទេសអេស្ប៉ាញនេះណាស់។ ហើយមូលហេតុនេះប្រហែលជាអាចនឹងធ្វើឲ្យ Messi ចាកចេញទៅរកទ្រនំថ្មីនាពេលខាងមុននេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com