ជាតិ
សង្គមជាតិ
ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​នឹងដាក់​ឱ្យប្រើ​ប្រាស់​បណ្តោះអាសន្ន​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា
31, Oct 2015 , 9:40 pm        
រូបភាព
រូបភាព៖ Facebook (Samdech Hun Sen, Cambodian Prime Minister)
រូបភាព៖ Facebook (Samdech Hun Sen, Cambodian Prime Minister)
ដោយ:
ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​មកទល់ពេលនេះ​សម្រេចបាន ៨៦ភាគរយ​ហើយ​អាច​នឹងដាក់​អោយប្រើ​ប្រាស់​បណ្តោះអាសន្ន​នៅ​អំឡុង​ពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ នៅក្នុង​ពេលដែល​ នាយករដ្ឋមន្ត្រីរុស្សី​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា និង​ក្នុងពេល​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ។ នេះ​បើ​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ហ៊ុនសែន (Samdech Hun Sen, Cambodian Prime Minister) កាលពី​ថ្ងៃទី៣០ ខែតុលា។

 
គេហទំព័រ​ដដែល​បាន​បន្ថែមទៀតថា ទោះបី​ខាង​គណបក្សប្រឆាំង​មើលមិនឃើញ និង​ត្រេកអរ​ចំពោះ​សមិទ្ធផល​ទាំងអស់នេះ​ក៏ដោយ ប៉ុន្តែ​ជាក់ស្តែង​ប្រជាពលរដ្ឋ​មាន​ផ្លូវ​ស្ពាន​សម្រាប់​ធ្វើដំណើរ«សព្វថ្ងៃ​គឺ​ប្រជាពលរដ្ឋ​បានឃើញ​ច្បាស់​នូវ​ស​មិ​ទ្ឋ​ផល​ជាតិ​ជាច្រើន ដែល​កំពុង​រីកលូតលាស់ នៅក្រោម​ការដឹកនាំ​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន។ វា​មិន​សំខាន់​ទេ​ដែល​បក្សប្រឆាំង​ធ្វើជា​មើលមិនឃើញ និង​មិន​ត្រេកអរ​ចំពោះ​ស​មិ​ទ្ឋ​ផល​ទាំងអស់នេះ។ សំខាន់បំផុត​នោះ គឺ​ប្រជាពលរដ្ឋ​មាន​ផ្លូវ​ស្ពាន​ប្រើប្រាស់ ដែល​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការប្រកប​កិច្ចការ​អាជីវកម្ម​នានា ដែល​នាំមក​នូវ​ចំណូល​ក្នុង​ការបង្កើន​ជីវភាព​រស់​ឱ្យ​កាន់តែ​ប្រសើរឡើង»។
 
ស្របពេល​នេះដែរ គេហទំព័រ​របស់​សាលា​រាជធានី​ភ្នំពេញ​បានឱ្យដឹង​ដែរ​ថា ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​មាន​ទីតាំង​ស្ថិ​ន​នៅតាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ឆ្លងកាត់​ខាងលើ​ប្រសព្វ​មហាវិថី គីម អ៊ី​ល​ស៊ុ​ង និង​មហាវិថី ម៉ៅ សេទុង ដែល​ធ្វើ​ការកសាង​តាំងពី​ថ្ងៃទី៩ ខែកញ្ញា ឆាំ២០១៤ បានសម្រេច ។
 
គេ​ទំព័រ​ដដែល​នេះ​បាន​បន្ថែមទៀតថា នៅ​ថ្ងៃទី២៩ ខែតុលា នៅ​ការដ្ឋាន​សាងសង់​គេ​ឃើញ​ក្រុម​ជាង​បានធ្វើការ​ដោះ​ក្តារពុម្ព ការ​តម្លើង​ពុម្ព​ការចាក់​បេតុង​បង្កាន់ដៃស្ពាន រឹតខ្សែ​កាប​ស្ពាន និង​ព​ង្រី​ផ្លូវ​ផងដែរ។ 
 
គេហទំព័រ​បានបញ្ជាក់​ទៀតថា «ចំពោះ​អាង​ស្តុក​ក្រោម​ដី​និង​ការបំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ​បាន​បព្ចាប់ ១០០%ហើយ»។
 
 

Tag:
 ស្ពាន​អាកាស
  ​ផ្លូវ​ក្រោម​ដី​តិច​ណូ​
© រក្សាសិទ្ធិដោយ thmeythmey.com