ជាតិ
សង្គមជាតិ
ក្មេងស្រី​អាយុ៦ឆ្នាំ ចេះ​គូររូប​អប្សរា​នៅលើ​ទឹកដី​អង្គរ បានទទួល​អាហារ​រូបករណ៍​ចូលរៀន
31, Oct 2015 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពី​លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​អប្សរា បាន​សន្យាថា​នឹង​ជួយ​ឲ្យ​កុមារី ស្រី​ណុ​ច បាន​ចូលរៀន​ថ្នាក់​ចំណេះដឹង​ទូទៅ ភាសា​អង់គ្លេស និង​ថ្នាក់​ជំនាញផ្សេងៗទៀត​នោះ​កុមារី ស្រី​ណុ​ច ដែលមាន​ទេពកោសល្យ​ផ្នែក​គូរគំនូរ​នេះ បាន​ចូលរៀន​ក្នុង​សាលា​អន្តរជាតិ​ហ្គោ គ្លូ​ប៊​ល​នៅ​ខេត្តសៀមរាប ។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អ​ប្សា​រា។


 
លោក សុខ សង្វារ បាន​បញ្ជាក់ថា សាលា​អន្តរជាតិ ហ្គោ គ្លូ​ប៊​ល បាន​ឯកភាព​ផ្តល់​អាហារូបករណ៍​ដល់​ស្រី​ណុ​ច សម្រាប់​ថ្នាក់​សិក្សា​ពេញ​ម៉ោង ទាំង​ចំណេះដឹង​ទូទៅ​និង​ភាសាបរទេស រហូតដល់​បញ្ចប់​ថ្នាក់​ទី១២ ។ជាមួយគ្នានេះ​សាលា​ក៏​ផ្តល់​សំលៀកបំពាក់ សម្ភា​រះ​សិក្សា និង​អាហារ​ថ្ងៃត្រង់​ទៀតផង។
 
គួរ​បញ្ជាក់ថា កុមារី ស្រី​ណុ​ច ដែល​ទើប​មាន​អាយុ៦ឆ្នាំ មាន​ទេពកោសល្យ​ខ្ពស់​ផ្នែក​គំនូរ ធ្វើ​ឲ្យ​អ្នកទេសចរ​ចាប់អារម្មណ៍​នូវ​គំនូរ​របស់​នាង ហើយ​ត្រូវបាន​គេ​បង្ហោះ​ពេញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​កោតសរសើរ​ពី​ទឹកដៃ​ក្នុងការ​គូររូប​នេះ។ក្រៅពី​រូប​អប្សរា កុមារី ស្រី​ណុ​ច ក៏​អាច​ចេះ​គូររូប​មនុស្ស​បាន​យ៉ាង​ស្ទាត់​ផងដែរ។ 
 
ស្រី​ណុ​ច មាន​ឪពុក​ជា​សន្តិសុខ និង​ម្តាយ​ជា​អ្នកលក់ដូរ​បន្តិច​បន្តូច​ក្នុង​តំបន់​អង្គរ ហើយ​នាង​មាន​បងប្អូន​ចំនួន៧នាក់។ ស្រី​ណុ​ច គឺជា​កូនពៅ​នៅក្នុង​គ្រួសារ។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com