ជាតិ
សង្គមជាតិ
ព្រះវិហារ​សាសនា បា​ហៃ នឹង​សាងសង់​លើ​ទឹកដី​ខេត្តបាត់ដំបង នៅ​ឆ្នាំ២០១៦
31, Oct 2015 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ព្រះវិហារ​សាសនា បា​ហៃ ដែលមាន​ដើមកំណើត​នៅក្នុង​ប្រទេស​អេ​រ៉ង់ និង​មាន​អាយុកាល​ទើបតែ​ជាង១០០នោះ នឹង​ចាប់ផ្តើម​សាងសង់​នៅលើ​ទឹកដី​ខេត្តបាត់ដំបង ក្នុងប្រទេស​កម្ពុជា នៅ​ឆ្នាំ២០១៦ខាងមុខ។ បើតាម​លោក កែវ ដារ៉ាវុធ ជា​អ្នកតំណាង​សាសនា​បា​ហៃ​ម្នា​ក់នៅ​កម្ពុជា ដែល​ធ្លាប់​រៀបរាប់​ប្រាប់​សារព័ត៌​មានថ្មីៗកាលពីពេល​កន្លងទៅ ឲ្យ​ដឹងថា កាលពី​សម័យ​ប៉ុលពត​មាន​អ្នក​កាន់សាសនា​បា​ហៃ​ប្រមាណ​ពី៤ ទៅ ៥នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​កំឡុង​ឆ្នាំ១៩៨០មកដល់​បច្ចុប្បន្ន មាន​អ្នក​កាន់សាសនា​បា​ហៃ​ជាង ១៣,០០០នាក់។ លោក​បន្ថែមថា​សាសនិក​បា​ហៃ​ភាគច្រើន​មាននៅ​ខេត្តបាត់ដំបង កំពង់ធំ កំពង់​ឆ្នាំ និង​ខេត្តកំពត​ផងដែរ។


សូម​ទស្សនា​ប្លង់​សំណង់​អគារ​ព្រះវិហារ​សាសនា​បា​ហៃ ដែល​រចនា​ដោយ​ស្ថាបត្យករ​ខ្មែរ​លោ តាំង​សុ​ចិត្តវិទូ ដូចតទៅ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com