ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ចៀសវាង​កំហុស​អក្ខរាវិរុទ្ធ៖ ពាក្យ​ណា​មាន«រ» និង​ពាក្យ​ណា​គ្មាន«រ»
31, Oct 2015 , 7:40 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​តែង​ជួប​ការលំបាក​ក្នុងការ​កត់ចំណាំ​នៃ​ការប្រើប្រាស់​ពាក្យ​នៅក្នុង​ភាសា​ខ្មែរ​ដែលមាន​អក្សរ«រ» ឬ​គ្មាន​អក្សរ«រ» នៅ​ខាងចុង។ បើតាម​លោក ច័ន្ទ សំណព្វ សា​ស្ត្រា​ចា​រ​អក្ស​សាស្ត្រ​ខ្មែរ និង​ជា​អនុប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បាន​លើកឡើងថា ជាទូទៅ​នៅក្នុង​ពាក្យ​ខ្មែរ​សុទ្ធ​គេ​មិន​ថែម«រ» នៅ​ខាងចុង​នោះទេ ដោយឡែក​ចំពោះ​ពាក្យ​ក្លាយ​ពី​បាលី​សំស្ក្រឹត​វិញ ភាគច្រើន​គឺមាន«រ»នៅ​ខាងចុង។ ដូច្នេះ​ការប្រើ«រ» ឬ​មិន​ប្រើ«រ» នៅ​ខាងចុង គឺ​ដើម្បី​បែងចែក​ពាក្យ​ពីរ​ដូចគ្នា​តែ​មានន័យ​ផ្សេងគ្នា ឲ្យ​ដាច់ដោយឡែក​ពីគ្នា និង​ងាយស្រួល​ចំណាំ។ ឧ. ពាក្យ«កា» គឺ​សំគាល់ កា​ដាក់​ទឹក​សម្រាប់​ទទួលទាន។ រីឯ ពាក្យ«ការ» គឺ​សម្រាប់​សម្គាល់ ការរៀប​ការកូន​ចៅ ឬ​រៀប​អាពាហ៍ពិពាហ៍។


ទាក់ទិន្ន​នឹង​ការប្រើប្រាស់​ពាក្យ​ដែលមាន«រ» ឬ​គ្មាន«រ» នៅ​ខាងចុង​នេះ លោក ច័ន្ទ សំណព្វ សា​ស្ត្រា​ចា​រអក្ស​សាស្ត្រ​ខ្មែរ និង​ជា​អនុប្រធាន​រាជបណ្ឌិតសភា​កម្ពុជា នឹង​បកស្រាយ​លម្អិត​នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ខាងក្រោម​នេះ សូម​តាមដាន​ស្តាប់​ដូចតទៅ៖




 

Tag:
 លោក ច័ន្ទ សំណព្វ
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com