ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្នុងរយៈពេល១០ឆ្នាំ, ប្រាក់ចំណូលពលរដ្ឋខ្មែរប្រចាំឆ្នាំកើនឡើងពី៤៦៨ ទៅ១២២០ដុល្លារ
× ភ្នំពេញ៖ ក្នុងឆ្នាំ២០១៥នេះ តួលេខមួយចំនួនបានបង្ហាញថា ប្រជាជនខ្មែរប្រមាណជា២០%នៅបន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ ប៉ុន្តែ តួលេខរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរម្នាក់ៗ ជាទូទៅបានកើនដល់ជាង១ពាន់ដុល្លារអាមេរិកនៅឆ្នាំ២០១៥នេះ។
ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានចំនួនប្រមាណជា៧,៦%។ នៅឆ្នាំ២០១៥នេះ កំណើនសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍ក្នុងអត្រា៦,៩%។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា កាលពីឆ្នាំ២០០៥ ប្រាក់ចំណូលប្រជាពលរដ្ឋម្នាក់ៗមានចំនួន៤៦៨ដុល្លារ ៨៣០ដុល្លារនៅឆ្នាំ២០១០ និង១២២០នៅឆ្នាំ២០១៥នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com