អន្តរជាតិ
លោក SassouNguesso ចូលក្នុង​បញ្ជីមេ​ដឹកនាំ​អាហ្វ្រិក​ដែល​កាន់អំណាច​យូរ​ជាងគេ
01, Nov 2015 , 11:00 pm        
រូបភាព
ដោយ: ធីតា
ប្រទេស​កុង​ហ្គោ បាន​បោះឆ្នោត​កែប្រែ​រដ្ឋធម្មនុញ្ញ និង​ធ្វើ​ប្រជាមតិ​កាលពី​សប្តាហ៍​មុន ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ប្រធានាធិបតី Denis SassouNguessoបន្តអំណាច​របស់ខ្លួន​អស់​រយៈពេល៣ទសវត្ស​កន្លងមក។

 
លោក SassouNguessoបាន​កាន់អំណាច​នៅក្នុង​ប្រទេស​កុង​ហ្គោ ចាប់តាំងពី​ឆ្នាំ១៩៧៩ដល់​ឆ្នាំ១៩៩២ បន្ទាប់មក​លោក បាន​ក្លាយជា​មេដឹកនាំ​បក្សប្រឆាំង​ក្រោយ​ចាញ់ឆ្នោត​នា​ឆ្នាំ១៩៩២ ។ បន្ទាប់ពី​ក្រុម​ឧទ្ទាម​ទន្លា​ក់លោក​ប្រធានាធិបតី Pascal Lissoubaពី​តំណែង លោក​SassouNguessoបាន​ជាប់ឆ្នោត​ឡើងវិញ​ចាប់តាំងពី​ឆ្នាំ១៩៩៧ រហូតដល់​បច្ចុប្បន្ន។
 
លទ្ធផល​នៃ​ប្រជាមតិ មានន័យថា លោក SassouNguessoបន្តកាន់កាប់​ប្រទេស​កុង​ហ្គោ លើសពី៣០ឆ្នាំ ដែល​នាំ​ឲ្យ​លោក​ចូលក្នុង​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​អាហ្វ្រិក​ដែល​កាន់អំណាច​យូរ​ជាងគេ។
 
ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​មេដឹកនាំ​អាហ្វ្រិក​ផ្សេងទៀត​ដែល​ដឹកនាំ​យូរ​ជាងគេ៖
-៣៦ឆ្នាំ៖ លោក TeorodoObiangNguemaMbasogaដែល​បាន​ដឹកនាំ​កាន់អំណាច​តាមរយៈ​រដ្ឋប្រហារ​នា​ថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៧៩ ហើយ​ក្លាយជា​ប្រធានាធិបតី​ផ្លូវការ​ចាប់ពី​ឆ្នាំ១៩៨២ មក។
-៣៦ឆ្នាំ៖ លោក Jose Eduardo dos Santos ធ្វើជា​ប្រធានាធិបតី​អង់​ហ្គោ​ឡា ចាប់ពី​ឆ្នាំ១៩៧៩មក បន្ទាប់ពី​គណបក្ស​របស់លោក​ទាម​ទារ​ឯករាជ្យ​ពី​ព័រ​ទុយ​ហ្គា​ល់​នា​ឆ្នាំ១៩៧៥ ។
-៣៥ឆ្នាំ៖ លោក Robert Mugabe នៃ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ ជា​ប្រធានាធិបតី​តែ​ម្នាក់​គត់​ដែល​នៅ​រស់រានមានជីវិត​ក្នុងនាម​ជា​អ្នក​ដណ្តើមបាន​ឯករាជ្យ​ឲ្យ​ប្រទេស។ លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ១៩៨០ ហើយ​កាន់​តួនាទី​ជា​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ១៩៨៧ ។
 
-៣២ឆ្នាំ៖ លោក Paul Biyaប្រធានាធិបតី​កា​ម៉េ​រូ​ន ដែល​បាន​កាន់អំណាច​ចាប់ពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៨២ មក។
-២៩ឆ្នាំ៖ លោក​YoweriMuseveniប្រធានាធិបតី​អ៊ូ​ហ្គ​ង់​ដា ចាប់ពី​ខែមករា ឆ្នាំ១៩៨៦មក។
-២៩ឆ្នាំ៖ ស្តេច​Mswati III នៃ​ប្រទេស​ស្វា​ហ្ស៊ី​ឡែ​ន បាន​ឡើង​គ្រោង​រាជ្យ​នៅ​ប្រទេស​អាហ្វ្រិក​មួយ​នេះ ចាប់ពី​ឆ្នាំ១៩៨៦មក ពោលគឺ៤ឆ្នាំក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះបិតា​ព្រះអង្គ។
- 26 years: Omar al-Bashir, Sudan. Has ruled since he seized power in a coup in June 1989.
-២៦ឆ្នាំ៖ លោក Omar al-Bashir ប្រធានាធិបតី​ស៊ូដង់ ដែល​កាន់អំណាច​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ១៩៨៩ ។
 
-២៥ឆ្នាំ៖ លោក​IdrissDebyបាន​ក្លាយជា​ប្រធានាធិបតី​ប្រទេស​ឆាត នៅ​ចុងឆ្នាំ១៩៩០មក ក្រោយ​សង្គ្រាម​ទម្លាក់​របប HisseinHabre៕
 

Tag:
 SassouNguesso
© រក្សាសិទ្ធិដោយ thmeythmey.com