អន្តរជាតិ
បុរសៗ​អរ​ដែល​បាន​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ឲ្យ​នារី​ម្នាក់ តែ​ត្រូវ​ខកចិត្ត​ភ្លាមៗ​ពេល​នាង​ប្រែខ្លួន​
04, Nov 2015 , 9:31 am        
រូបភាព
ដោយ: ធីតា
 ​បុរស​ជាច្រើន​នៅលើ​ឆ្នេរ​ខ្សាច់ Rio de Janeiro ប្រទេស​ប្រ៊េ​ស៊ី​ល គិតថា ពួកគេ​មានសំណាង​មែន​ដែល​បាន​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ពឹង​ឲ្យ​ជួយ​លាប​ឡេ​ការពារ​ថ្ងៃ​លើ​ខ្នង​របស់​នាង​។ ប៉ុន្តែ ពួកគេ​បែរជា​ខកចិត្ត​ទៅវិញ ពេលដែល​នាង​ប្រែខ្លួន​ឲ្យ​លាប​ឡេ​លើ​ពោះ​របស់​នាង​។​

 
​អ្នក​ផលិត​កម្មវិធី​កំប្លែង​ប្រ៊េ​ស៊ី​ល​បាន​ជួល​នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់​ឲ្យ​ដេក​លើ​ឆ្នេរ​ខ្សាច់ និង​ឲ្យ​នាង​យក​ប្រដាប់​ភេទបុរស​ក្លែងក្លាយ​ដាក់​ពី​ក្នុង​ខោ bikini ដើម្បី​បង្កើត​ឈុត​ឆាកកំប្លែង​។ នារី​ម្នាក់​នោះបាន​ពឹង​បុរសៗ​ដែល​ដើរ​កាត់មុខ​នាង ឲ្យ​ជួយ​លាប​ឡេ​លើ​ខ្នង​របស់​នាង​។ ពីដំបូង គ្រប់​បុរស​ដែល​នាង​ពឹងពាក់ គ្មាន​នរណាម្នាក់​ឆ្លើយ​បដិសេធ​នឹង​សំណើ​នាង​ទេ ព្រោះថា​នាង​ដេក​ផ្កាប់​។ ពួកគេ​សុទ្ធតែ​ឈ្លក់​វង្វេង​នឹង​រូបរាង​ដ៏​ស្រ​ឡូ​ន​របស់​នាង​។​
 
​តែ​បន្ទាប់ពី​នាង​ប្រែក្លាយ​ឲ្យ​លាប​ខាងមុខ​វិញ បុរសៗ​ទាំងនោះ​សុទ្ធតែ​មិន​ព្រម​លាប​ឡេ​បន្តទៀត​ទេ ព្រោះ​ឃើញ​មាន​របស់​ទល់ៗ​នៅក្នុង​ខោ​នាង​។ ពួកគេ​គិតថា នាង​គឺជា​ភេទ​ទី​បី​ដែល​មិនទាន់បាន​វះកាត់​ប្រភេទ​បុរស​ចេញ​៕
 
​វីដេអូ 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com