អន្តរជាតិ
ធ្លាក់​យន្តហោះ​នៅ​ស៊ូដង់​ខាងត្បូង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោច​៤១​នាក់​ស្លាប់​
04, Nov 2015 , 4:33 pm        
រូបភាព
ដោយ: ថ្មីៗ
 
​យន្តហោះ​មួយគ្រឿង​ដែល​ផ្ទុក​មនុស្ស​ជាង​៤០​នាក់ បាន​ធ្លាក់​បន្ទាប់​ហោះឡើង​ចេញពី​អាកាសយានដ្ឋាន​នៅក្នុង​ទីក្រុង Juba ប្រទេស​ស៊ូដង់​ខាងត្បូង នា​ថ្ងៃ​ពុធ​នេះ​។ យោងតាម​ទូរទស្សន៍ Aljazeera ដែល​បាន​ដកស្រង់​សម្តី​មន្ត្រី​ស៊ូដង់​ខាងត្បូង មាន​មនុស្ស​យ៉ាងហោចណាស់​៤១​នាក់​ស្លាប់ និង​៣​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រាយការណ៍​ថា នៅ​រស់រៀនមានជីវិត​។​

​យន្តហោះ​ដែល​ផលិត​នៅក្នុង​ប្រទេស​រុស្ស៊ី​នេះ បាន​ធ្លាក់​ទៅក្នុង​ទន្លេ White Nile ដែល​នៅក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ Juba​។  ក្នុងចំណោម​អ្នក​រស់រាន​ជីវិត​៣​នាក់ មាន​ម្នាក់​ជា​កុមារ​។ 
 
​របាយការណ៍​បឋម​បង្ហាញថា ភ្នាក់ងារ​ដែល​បម្រើ​នៅក្នុង​យន្តហោះ​នោះ សុទ្ធ​តែមាន​សញ្ជាតិ​រុស្ស៊ី​៕

© រក្សាសិទ្ធិដោយ thmeythmey.com