ពីនេះ ពីនោះ
«​មេ​ស្មោះត្រង់​»​ធ្វើ​ឲ្យ​កូនចៅ​អស់​ទឹកចិត្ត មិន​យល់​…?
10, Nov 2015 , 1:11 pm        
រូបភាព
ដោយ: ថ្មីៗ
 ចាប់តាំងពី​រដ្ឋាភិបាល​ប្រកាស​កំណែទម្រង់​មក ប្រធាន​ស្ថាប័នរដ្ឋ​មួយចំនួន​រឹតបន្តឹង​ច្បាប់​ការងារ និង​ហាមឃាត់​មិន​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើ​ផ្តេសផ្តាស មានន័យថា កុំ​ឲ្យ​មន្ត្រី​ថា្នក់​ក្រោម​ពុករលួយ​។ នៅពេល​មន្ត្រី​ថ្នាក់ខ្ពស់​ធ្វើ​ត្រឹមត្រូវ មន្ត្រី​ថ្នាក់ក្រោម​មួយចំនួន​បែរជា​មិន​សប្បាយចិត្ត​ទៅវិញ​។ មូលហេតុ​ដោយសារតែ​ពួកគេ​រកលុយ​ចូល​ហោប៉ៅ​មិនបាន​។ ប៉ុន្តែ អ្វីដែល​គេ​ពិបាក​យល់​ពី​ទឹកចិត្ត​របស់​មន្ត្រី​ប្រភេទ​នោះ គឺថា នៅពេល​មេ​ពុករលួយ ពួកគេ​រិះគន់ថា មេ​មិនល្អ តែ​នៅពេល​មេ​ធ្វើ​ស្អាតស្អំ ពួកគេ​ក៏​មិន​សប្បាយចិត្ត​ដែរ​។ តើ​មន្ត្រី​ដែលជា​អ្នកបម្រើ​រាស្ត្រ​មួយចំនួន​នោះ ត្រូវការ​អ្វី​ពិតប្រាកដ​? មិន​យល់​…?




Tag:
 ​មិន​យល់
© រក្សាសិទ្ធិដោយ thmeythmey.com