កីឡាអន្តរជាតិ
អន្តរជាតិ
Ferguson-Beckham នឹង​ក្លាយជា​គ្រូ​-​សិស្ស​ម្តងទៀត​ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​នា​ថ្ងៃ​សៅរ៍​
10, Nov 2015 , 7:19 pm        
រូបភាព
 
​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ នឹងមាន​ការប្រកួត​ដ៏​អស្ចារ្យ​មួយ​រវាង​ក្រុម Great Britian & Ireland និង​ក្រុម Rest Of The World XI ជា​លក្ខណៈ​សប្បុរសធម៌​ដើម្បី​ប្រមូល​ថវិការ​ជួយ​ដល់​កុមារ ដែល​រៀបចំឡើង​ដោយ អង្គការ UNICEF ដោយមាន​ការចូលរួម​ពី​អតីត​កីឡាករ​បាល់ទាត់​ល្បីៗ​ជាច្រើនរូប​ចូលរួម​។​




 
​ការប្រកួត​នេះ​នឹង​ប្រព្រឹត្ត​ទៅក្នុង​ទឹកដី Old Trafford នា​ថ្ងៃ​សៅរ៍ ទី​១៤ វិច្ឆិកា​ចុង​សប្តាហ៍​នេះ ដោយ មាន​លោក Sir Alex Ferguson ជា​អ្នកដឹកនាំ​ក្រុម Great Britian & Ireland និង លោក Carlo Ancelotti ដឹកនាំ​ក្រុម Rest Of The World XI រួមទាំង​អ្នក​កាត់សេចក្តី​ក្នុងការ​ប្រកួត​នេះ គឺ​អតីត​អាជ្ញាកណ្តាល​កញ្ចែ​មាស​លោក Pierluigi Collina ផងដែរ​។​


 
​សម្រាប់​កូនក្រុម​របស់ Sir Alex ក្នុង​ជម្រើស​១១​នាក់​ដំបូង មាន David Beckham ​ដែលមាន​មុខតំណែង​ជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​នៃ​អង្គការ UNICEF ជា​ប្រធាន​ក្រុម អ្នកចាំទី Shay Given, Ryan Giggs, Paul Scholes, Steven Gerrard, Frank Lampard, Robbie Savage, Robbie Keane, Nicky Butt, Damien Duff និង Michael Owen រួមទាំង​កីឡាករ​បម្រុង​ដូចជា David Seaman, David James, Sol Campbell, John Terry, Phil Neville, Rio Ferdinand, Jamie Carragher, Ashley Cole​។​


 
​រីឯ​កូនក្រុម​របស់ Carlo Ancelotti ក្នុង​ជម្រើស​១១​នាក់​ដំបូង មាន Zinedine Zidane ជា​ប្រធាន​ក្រុម អ្នកចាំទី Olivier Kahn, Luis Figo, Luiz Ronaldo, Raul, Fernando Morients, Alsandro Del Piero, Paolo Maldini, Theirry Henry, David Trezeguet, Eric Cantona និង​កីឡាករ​បម្រុង​ដូចជា Edwin van der Sar, Cafu, Fabio Cannavaro, Alessandro Nesta, Patrick Vieira, Michael Ballack, Massimo Ambrosini, Robert Pires, Ronaldinho ។​


 
​សម្រាប់​សំបុត្រ​ចូល​ទស្សនា​ក្នុងការ​ប្រកួត​នេះ មានតម្លៃ​ចាប់ពី​ជាង ៤៥​ដុល្លារ​អាមេរិក​ឡើងទៅ​សម្រាប់​មនុស្សពេញវ័យ និង ជាង​១៥​ដុល្លារ​ឡើងទៅ សម្រាប់ ក្មេងៗ ។​
 
 

Tag:
 Beckham
© រក្សាសិទ្ធិដោយ thmeythmey.com