កីឡាអន្តរជាតិ
អន្តរជាតិ
រម្លឹក​គ្រាប់​បាល់​ល្អឥតខ្ចោះ​របស់ Beckham កាល​នៅ Man Utd មុន​ជំនួប​មិត្តភាព​ថ្ងៃ​សៅរ៍​នេះ​
11, Nov 2015 , 12:18 pm        
រូបភាព
David Beckham អតីត​វីរបុរស​របស់ បិសាច​ក្រហម Manchester United នឹង​ត្រលប់​មកកាន់​ទឹកដី​Old Trafford ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​កុមារ ដែល​រៀបចំឡើង​ដោយ​អង្គការ UNICEF​។​


​អតីត​ខ្សែបម្រើ និង​ប្រធាន​ក្រុម​របស់​ជម្រើស​អង់គ្លេស​រូបនេះ បាន​សាង​ភាពល្បីល្បាញ​ខ្លាំង​បំផុត​កាលពី​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ Sir Alex-Ferguson ដោយ​បង្ហាញ​ទម្រង់​លេង និង​ការ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អឥតខ្ចោះ​ដែល​ជួយ​ឲ្យ Man Utd ឈ្នះ​ពាន​ជាច្រើន​។​
 
Beckham បច្ចុប្បន្ន​មាន​តួនាទី​ជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​នៃ​អង្គការ UNICEF ហើយ​នៅ​ចុង​សប្តាហ៍​នេះ អតីត​ខ្សែបម្រើ​របស់ Real Madrid ខាងលើ ក៏​នឹងមាន​ភារកិច្ច​ក្នុងការ​ប្រកួត​មិត្ត​ភាពជា​សម្មភាព​សប្បុរ​ស​ធម៌​មួយ​ដើម្បី​រៃ​អង្កា​ស​ប្រាក់​ជួយ​ដល់​កុមារកំព្រា​ក្នុង​ពិភពលោក​ផងដែរ​។​
 
​សូម​ទស្សនា​វីដេអូ​ដែល​បង្ហាញ​ពី​ការ​ស៊ុត​បាល់​របស់ Beckham ដូចខាងក្រោម​៖
 
 

Tag:
 Beckham
© រក្សាសិទ្ធិដោយ thmeythmey.com