ពីនេះ ពីនោះ
ភាពខុសគ្នា​រវាង​ពាក្យ​ថា​«​បាតុកម្ម កូដកម្ម និង កុបកម្ម​»
12, Nov 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​សាធារណជន​មួយចំនួន​នៅមាន​ការបែងចែក​មិនទាន់បាន​ដាច់ស្រេច​រវាង​ពាក្យ​«​បាតុកម្ម កូដកម្ម និង​កុបកម្ម​» ថា​មួយណា​មាន​ទង្ង​ន់​ន័យ​ខ្លាំង​ជាង​។ វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត និង​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បានកំណត់​យក​និយមន័យ​ដូចខាងក្រោម​ដើម្បី​កុំ​ឲ្យ​សាធារណជន​មានការ​ស្រពេចស្រពិល​៖



- បាតុកម្ម មានន័យថា អំពើ​ជាក់ស្ដែង ការធ្វើ​ឲ្យ​ដឹង​ឬ​ឲ្យ​ឃើញ​ប្រាកដ ការលើក​គ្នា​ដើរ​ដង្ហែ​ជា​ក្បួន​ដើម្បី​សម្ដែង​សេចក្ដី​មិន​ពេញចិត្ត​ចំពោះ​អំពើ​អ្វីមួយ ឬ​ទទូច​សុំ​ស្រុះគ្នា​ឲ្យ​សម្រេច​ផលប្រយោជន៍​អ្វីមួយ​តាម​សេចក្ដី​ពេញចិត្ត​របស់​ក្រុម​ខ្លួន​។​

- កូដកម្ម មានន័យថា ការសម្ដែង​អាកប្បកិរិយា​ប្រឆាំង​ចំពោះ​រឿង​ឬ​កិច្ចការ​ណាមួយ​ដែល​ខ្លួន​មិន​ពេញចិត្ត តាមរយៈ​ការមិន​ចូលរួម​បំពេញភារកិច្ច​អ្វីមួយ ការមិន​ចូលធ្វើការ ការដាក់ទណ្ឌកម្ម​ខ្លួនឯង ហើយ​ក្នុង​ករណីខ្លះ​អាចឈាន​ទៅរក​ការធ្វើអត្តឃាត​។​

- កុបកម្ម មានន័យថា ការបះបោរ​ឬ​ចលាចល​ដោយ​ប្រើ​អំពើហិង្សា​បង្ករ​ឡើង​ដោយ​មនុស្ស​មួយក្រុម​ឬ​ច្រើន​ក្រុម នៅពេល​ពួកគេ​មិន​ពេញចិត្ត​ទៅលើ​បញ្ហា​ណាមួយ​។ កុបកម្ម អាច​កើតចេញពី​កូដកម្ម ឬ​បាតុកម្ម នែ​ពេលដែល​កូដ​ករ ឬ​បាតុករ ចាប់ផ្ដើម​ប្រែក្លាយ​ការតវ៉ា ឬ​ទាមទារ​ដោយ​សន្តិវិធី​ទៅជា​ការតវ៉ា​ឬ​ទាមទារ​ដោយ​ប្រើ​អំពើហិង្សា​៕



Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com