អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ថេ​ន សេន អបអរ​បក្ស​លោកស្រី ស៊ូ​ជី ហើយ​សន្យា​ផ្ទេរអំណាច​ដោយ​សន្តិវិធី​
11, Nov 2015 , 3:27 pm        
រូបភាព
ដោយ: រួបរួម
​លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ថេ​ន សេន បាន​អបអរសាទរ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ចំពោះ​ជ័យជម្នះ​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The Myanmar Times ។​



​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បាន​អះអាង​នៅថ្ងៃនេះ​ថា ពួកគេ​បានទទួល​ការអបអរសាទរ​ដោយផ្ទាល់​ពី​សំណាក់​លោក Ye Htut រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​ប្រធានាធិបតី ដែល​និយាយ​ក្នុងនាម​លោក ថេ​ន សេ​ន។​

NLD បាន​និយាយថា លោក​ប្រធានាធិបតី​បាន​អរគុណ​គណបក្ស​ខ្លួន​សម្រាប់​កិច្ចសហការ​ក្នុង​ដំណើរការ​បោះឆ្នោត​កន្លង​មក ហើយ​សន្យា​ផ្ទេរដំណែង​ដោយ​សន្តិវិធី បន្ទាប់​លទ្ធផល​បោះឆ្នោត​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

NLD បាន​ដកស្រង់​សម្តី​លោក Ye Htut ថា​៖ «​យោងតាម​ការប្រកាស​ល​ទ្ធ​ផល​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ខ្ញុំ​សូម​អបអរសាទរ NLD ចំពោះ​ការនាំ​មុខ​ចំនួន​អាសនៈ​។ ដើម្បី​គោរព​តាម​ការសម្រេចចិត្ត​រប​ស់​ពលរដ្ឋ រដ្ឋាភិបាល​នឹង​រៀបចំ​ការផ្ទេរ​តំណែង​ប្រកបដោយ​សន្តិវិធី តាម​ពេលវេលា​ដែល​កំណត់​»៕


Tag:
 ថេ​ន សេន​
  អ៊ុង​សាន ស៊ូ​ជី​
  បោះឆ្នោត​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com