អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ថេន សេន អបអរបក្សលោកស្រី ស៊ូជី ហើយសន្យាផ្ទេរអំណាចដោយសន្តិវិធី
× លោកប្រធានាធិបតីមីយ៉ាន់ម៉ា ថេន សេន បានអបអរសាទរគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ចំពោះជ័យជម្នះនៃការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា។ នេះបើតាមការផ្សាយរបស់កាសែត The Myanmar Times ។
គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានអះអាងនៅថ្ងៃនេះថា ពួកគេបានទទួលការអបអរសាទរដោយផ្ទាល់ពីសំណាក់លោក Ye Htut រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យប្រធានាធិបតី ដែលនិយាយក្នុងនាមលោក ថេន សេន។
NLD បាននិយាយថា លោកប្រធានាធិបតីបានអរគុណគណបក្សខ្លួនសម្រាប់កិច្ចសហការក្នុងដំណើរការបោះឆ្នោតកន្លងមក ហើយសន្យាផ្ទេរដំណែងដោយសន្តិវិធី បន្ទាប់លទ្ធផលបោះឆ្នោតនឹងត្រូវប្រកាសជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
NLD បានដកស្រង់សម្តីលោក Ye Htut ថា៖ «យោងតាមការប្រកាសលទ្ធផលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំសូមអបអរសាទរ NLD ចំពោះការនាំមុខចំនួនអាសនៈ។ ដើម្បីគោរពតាមការសម្រេចចិត្តរបស់ពលរដ្ឋ រដ្ឋាភិបាលនឹងរៀបចំការផ្ទេរតំណែងប្រកបដោយសន្តិវិធី តាមពេលវេលាដែលកំណត់»៕
Tag:
ថេន សេន
អ៊ុងសាន ស៊ូជី
បោះឆ្នោតមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com