បទយកការណ៍ / បទសម្ភាសន៍
យុវជន​កម្ពុជា​ធ្វើជា​គំរូ​សម្រាប់​យុវជន ASEAN ប្រឆាំង​ការជួញដូរ​មនុស្ស​
11, Nov 2015 , 3:55 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រុម​អ្នកដឹកនាំ​យុវជន​អាស៊ាន​ប្រចាំ​ប្រទេស​កម្ពុជា ឬ ASEAN Youth Leader Association-Cambodia (AYLA) បានរៀបចំ​គម្រោង​អប់រំ​អំពី​បញ្ហា យុវជន និង​ការលើកកម្ពស់​ការយល់​ដឹង​អំពី​បញ្ហា​ជួញដូរ​មនុស្ស (Youth and Human Trafficking Awareness Raising) ដើម្បី​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​ពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​អំពើ​លក់ដូរ​មនុស្ស​ក្នុងប្រទេស ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក​ទាំងមូល​។ យុ​ជនកម្ពុជា បាន​ទាក់ទាញ​ចំណាប់អារម្មណ៍ និង​ចែករំលែក​យុវជន​សមាជិក AYLA ចំនួន ៧​ប្រទេស​ទៀត ចូលរួម​ផ្សព្វផ្សាយ​បន្ត​គម្រោង​នេះ​។ ពួកគេ​បាន​ចុះ​ធ្វើ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ការរៀបចំ​សិក្ខាសាលា​នៅតាម​សាកលវិទ្យាល័យ​ចំនួន ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ ២០១៥​នេះ​។​


​ដើម្បី​ជ្រាប​ព័ត៌មាន​កាន់តែច្បាស់ ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ហែម ពិ​ដែន ប្រធាន​ក្រុមយុវជន AYLA ដូចតទៅ​៖


 
​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​ពលកម្ម​អន្តរជាតិ (International labor Organization) មនុស្ស​ជាង ២០,៩​លាន​នាក់ គឺជា​ជនរងគ្រោះ​ផ្ទាល់​នៃ​អំពើ​ជួញដូរ​មនុស្ស​ដោយ​ក្នុងនោះ​មាន ៥៥​ភាគរយ ជា​ស្ត្រី និង កុមារ​នៅ​ទូទាំង​ពិភពលោក​៕
 
​សូម​ទស្សនា​វី​ឌី​អូ​ខ្លី ពី​យុទ្ធនា​ការអប់រំ និង​ទប់ស្កាត់​ការជួញដូរ​មនុស្ស ដែល​ផលិត​ដោយ ASEAN Youth Leader Association-Cambodia (AYLA) ៖

 

© រក្សាសិទ្ធិដោយ thmeythmey.com