អន្តរជាតិ
អេស្ប៉ាញ ៖ អ្នកបើកបរម្នាក់សុខចិត្តប្រើដំបូលរថយន្តរបស់ខ្លួន មកដឹករថយន្តខូច
×
វីដេអូគ្លីបមួយបង្ហាញពីអ្នកបើកបររថយន្តម្នាក់ប្រើដំបូលរថយន្តរបស់ខ្លួន ដឹករថយន្តខូចមួយគ្រឿងដែលមានទំហំធំជាងរថយន្តខ្លួន ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ប៉ុស្តិ៍ទូរទស្សន៍ប៊ែលហ្សិក RTT ។
គេមិនដឹងថា តើអ្នកបើកបរនោះប្រើប្រាស់វិធីយ៉ាងណា ដើម្បីលើករថយន្តខូចដាក់លើដំបូលរថយន្តរបស់ខ្លួនទេ។ វីដេអូនោះគ្រាន់តែបង្ហាញរថយន្តបើកដោយយឺតៗ នៅលើផ្លូវមួយដែលមិនសូវមានចរាចរណ៍មមាញឹក នៅតំបន់ Zamora ភាគពាយ័ព្យទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ នេះជាវិធីដ៏គ្រោះថ្នាក់ ខណៈដែលផ្លូវមានឡើងទួលទៀតផង៕
វីដេអូ
Un conducteur circule avec son véhicule en... par 20Minutes© រក្សាសិទ្ធិដោយ thmeythmey.com