ពីនេះ ពីនោះ
បោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា តែ​អ្នកនយោបាយ​ខ្មែរ​ឈ្លោះ​គ្នា មិន​យល់​…?
12, Nov 2015 , 4:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈដែល​គណបក្សប្រឆាំង​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី កំពុងតែ​ទទួលបាន​លទ្ធផល​ភ្លូកទឹកភ្លូកដី និង​ការ​សាទរ​ចំពោះ​លទ្ធផល​បោះឆ្នោត​នេះ ពី​សំណាក់​មេដឹកនាំ​កំពូលៗ​នៅ​មី​យ៉ាន់​ម៉ា និង​មេដឹកនាំ​ពិភពលោក​នោះ ស្រាប់តែ​អ្នកនយោបាយ​នៅ​កម្ពុជា​ឈ្លោះប្រកែក​គ្នា ដោយសារ​ការលើក​យក​ចំណុចខ្លាំង​របស់លោក​ស្រី ស៊ូ​ជី មក​វាយប្រហារ​គ្នា​ទៅវិញទៅមក ។



​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី ថា ជ័យជម្នះ​របស់​គណបក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី គឺជា​ដំណឹង​ល្អ សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ទូទាំង​ពិភពលោក ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ​។ ត្រង់ចំណុច​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចោទ​លោក សម រង្ស៊ី ថា កំពុង​យកជ័យ​ជម្នះ​របស់លោក​ស្រី អ៊ុង សាន ស៊ូ​ជី មក​វាយប្រហារ​រដ្ឋាភិបាល​ខ្លួន​។ លោក ហ៊ុន សែន ក៏បាន​ចំអក​ទៀតថា លោក សម រង្ស៊ី មិនអាច​ប្រៀបធៀប​ជាមួយ​លោកស្រី អ៊ុង សាន​សូ​ជី បានទេ ព្រោះ​លោក សម រង្ស៊ី នៅតែមាន​ឈ្មោះថា «​ជា​កូន​អា​ក្បត់ជាតិ​»​។

​តើ​ហេតុអ្វី​បានជា​អ្នកនយោបាយ​នៅ​កម្ពុជា បែរជា​កំពុង​វាយប្រហារ និង​ឈ្លោះប្រកែក​គ្នា ដោយសារតែ​លទ្ធផល​ជ័យ​ជ​ន្នះ​របស់​គណបក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទៅវិញ​? តើ​ជ័យជម្នះ​របស់​គណបក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី គឺជា​មូល​ហេតុដែល​ជះឥទ្ធិពល​ខ្លាំង​មក​កម្ពុជា​មែន​ទេ ទើបបានជា​អ្នកនយោបាយ​ខ្មែរ​ត្រូវ​ឈ្លោះប្រកែក​គ្នា​?  មិន​យល់​…?


© រក្សាសិទ្ធិដោយ thmeythmey.com