អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​លោក​ស្រី អ៊ុង សាន ទទួល​បាន​សំឡេង​លើស​លុប​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ហើយ
13, Nov 2015 , 12:55 pm        
រូបភាព
ដោយ:
គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (NLD) របស់​លោក​ស្រី អ៊ុងសាន ស៊ូជី  បានឈ្នះ​សំឡេង​លើសលុប​ក្នុងការ​បង្កើត​រដ្ឋាភិបាល​ថ្មីហើយ។ នេះ​បើតាម​ BBC ដែល​ដក​ស្រង់​សម្តី​មន្ត្រី​ជាន់ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​មីយ៉ាន់ម៉ា។ វា​ជាលទ្ធផល​ដែលកំណត់ថា រដ្ឋាភិបាលយោធា​នឹងមិនមាន​ទៀត​ឡើយនៅមីយ៉ាន់ម៉ា។



មកទល់ពេលនេះ គណបក្ស​លោកស្រី ស៊ូ​ជី ទទួលបាន​សំឡេង​កៅអី​ជិត​៨៥​ភាគរយ នៃ​លទ្ធផល​ដែល​បានប្រកាស​។ ជាមួយ​លទ្ធផល​នេះ គណបក្សប្រឆាំង​ទទួលបាន​កៅអី​២៣៨ សម្រាប់​សភា​ជាន់​ទាប និង​កៅអី​១១០​សម្រាប់​សភា​ជាន់ខ្ពស់​។ មានន័យថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី ស៊ូ​ជី បានទទួល​បាន​កៅអី​ចំនួន​សរុប​៣៤៨ ដែល​គ្រប់គ្រាន់​សម្រាប់​បង្កើតរ​ដ្ឋា​ភិ​បាល​តែឯង​បាន ដោយ​មិនចាំបាច់​មាន​ដៃគូ​ឡើយ​។

​យ៉ាងណាមិញ ស្របពេល​ដំណើរការ​រាប់​សន្លឹកឆ្នោត​កំពុង​បន្ត គណបក្សប្រឆាំង​ប្រហែលជា​បន្ត​ឈ្នះ​បាន​កៅអី​ទៀត​។




Tag:
 បោះឆ្នោតមីយ៉ាន់ម៉ា
  អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com