កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ទើប​ទិញ​យន្តហោះ​ឯកជន​១​គ្រឿង​តម្លៃ​ជាង​២០​លាន​ដុល្លារ​?
13, Nov 2015 , 7:19 pm        
រូបភាព
​ម្ចាស់​ពានរង្វាន់ FIFA Ballon d’Or កីឡាករ Cristiano Ronaldo ត្រូវបាន​គេ​ជឿថា ទើបនឹង​ទិញ​យន្តហោះ​ឯកជន​មួយគ្រឿង​ម៉ាក Gulfstream G200 តម្លៃ​ជាង ២០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើដំណើរ​ផ្ទាល់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​។ នេះ​បើតាម​ការផ្សាយ​របស់ Mirror​។



​បុរស​វ័យ​៣០​ឆ្នាំ​រូបនេះ ជឿជាក់ថា​យន្តហោះ​ដែល​គាត់​ទើប​ទិញ​ថ្មី​នេះ​នឹង​ជួយ​គាត់​ធ្វើដំណើរ​នៅ​ជុំវិញ​ពិភពលោក ក្នុង​បេសកកម្ម​ជំនួញ​របស់ខ្លួន​។​

​ក្រៅពី​អាជីព​នៅលើ​វាលស្មៅ Ronaldo ក៏​រវល់​នឹង​មុន​ជំនួញ​ផ្ទាល់ខ្លួន​ផងដែរ ដោយ​នាពេល​ថ្មីៗ​កន្លងមកនេះ Cristiano បាន​បើក​ដំណើរការ​ខ្សែភាពយន្ត​ថ្មី​មួយ​ដែល​និយាយ​ពី​ជីវិត​ផ្ទាល់ខ្លួន និង​បង្ហាញ​ស្បែកជើង ដែលមាន​ម៉ាក​យីហោ CR7 របស់គាត់​ផងដែរ​។​

​យន្តហោះ Gulfstream G200 អាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី​៨​ទៅ ១០​នាក់ ហើយ​នៅក្នុង​យន្តហោះ​នោះដែរ មាន​លក្ខណៈពិសេស​រប​ស់វា ដែល​បំពាក់​ទៅដោយ​ឧបករណ៍ប្រើប្រាស់​ជាច្រើន​ដូចជា បន្ទប់ទឹក ទូទឹកកក អ៊ិន​ធើ​ណែ​ត ម៉ាស៊ីន​ចម្អិន​សាច់ ភេសជ្ជៈ និង​ឧបករណ៍​កម្សាន្ត​ជាដើម​៕



© រក្សាសិទ្ធិដោយ thmeythmey.com