អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ក្រោយ​ការវាយប្រហារ​នៅ​ប៉ារីស
14, Nov 2015 , 7:15 am        
រូបភាព
ដោយ:
លោក​ប្រ​ធា​ធិបតី​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានប្រកាស​ដាក់​ប្រទេស​បារាំង​ក្នុងស្ថានភាព ប្រកាសអាសន្ន និង ប្រកាស​បិទ​ច្រកព្រំដែន ក្រោយ​មានការ​វាយប្រហារ​នៅ​ក្រុងប៉ារីស​ដែល​បាន សម្លាប់​ប្រជាជន​ជាច្រើន​នាក់។ នេះ​បើ​យោងតាម​សា​ព័ត៌មាន Reuters។



តាម​ការអះអាង​របស់​ប៉ូលីស​បារាំង យ៉ាងហោចណាស់​មាន ប្រជាជន ៣៨នាក់ បាន​ស្លាប់​ដោយសារ​ការវាយប្រហារព្រមៗគ្នា​នៅក្នុង​ក្រុងប៉ារីស​នៅយប់​ថ្ងៃ​សុក្រនៃម៉ោង​ប្រទេស​បារាំង។

ឆ្លើយតប​បញ្ហា​នេះ លោក​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានប្រកាស​ដាក់​ប្រទេស​ក្នុង ភាពអាសន្ន និង ថែមទាំង​បិទ​ច្រកព្រំដែន​ជាមួយនឹង​ប្រទេសជិតខាង​ដើម្បី​ធានា​សន្តិសុខ និង ការពារការវាយប្រហារ​បន្តទៀត។ កងកម្លាំង​ចម្រុះ​ប្រដាប់អាវុធ ត្រូវបាន​ដាក់ពង្រាយ​ទូទាំងប្រទេស៕


© រក្សាសិទ្ធិដោយ thmeythmey.com