អន្តរជាតិ
ឥណ្ឌា ៖ ការកូន​ភ្លោះ អាចារ្យ​ភ្លោះ អ្នក​កាន់​ផ្កា​ភ្លោះ​
14, Nov 2015 , 7:39 pm        
រូបភាព
ដោយ: ធីតា
 
 
​មង្គលការ​គឺជា​រឿង​ដ៏​គួរ​ឲ្យ​រីករាយ ហើយ​អ្វីដែល​រឹតតែ​គួរ​ឲ្យ​រំភើប​ទើប​នោះ គឺ​មង្គលការ​របស់​គូស្នេហ៍​ពីរ​គូ​ដែល​សុទ្ធតែជា​កូនភ្លោះ និង​ប្រារព្ធ​ធ្វើឡើង​ក្នុងពេល​តែមួយ​។​

 
​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បងប្អូន​ភ្លោះ​ស្រី​ពីរ​នាក់​បាន​រៀបការ​ជាមួយនឹង​បុរស​ពីរ​នាក់​ដែលជា​បងប្អូន​ភ្លោះ​ដែរ នៅ​រដ្ឋ Kerala ប្រទេស​ឥណ្ឌា​។ អ្វីដែល​រឹតតែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ពិធី​នេះ​គឺ អាចារ្យ​ពីរ​នាក់​ដែល​មក​ធ្វើជា​សាក្សី​នៃ​ការទទួលស្គាល់​គ្នា​ជា​ស្វាមីភរិយា​នោះ ក៏​ជា​កូនភ្លោះ​។ ក្មេងស្រី​កាន់​ផ្កា​ពីរ​នាក់ ក៏​ជា​កូនភ្លោះ ឯ​ក្មេងប្រុស​ពីរ​នាក់​ដែល​អម​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នោះ ក៏​ជា​កូនភ្លោះ​ដែរ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ HuffPost India ។​
 
​កូន​ក​ម្លោះ​ទាំងពីរ​នេះ​មានបំណង​រកប្រពន្ធ​ដែលជា​កូនភ្លោះ​ដូចជា​ពួកគេ​ដែរ ហើយ​ពួកគេ​ចំណាយពេល ៥ ឆ្នាំ​ទើប​ជួប​ភរិយា​ដែលជា​កូនភ្លោះ​នេះ​។ ជា​ព្រេង​សំណាងល្អ គ្រាន់តែ​ឃើញ​មុខ​គ្នា​ភ្លាម កូន​ក​ម្លោះ​កូនក្រមុំ​ភ្លោះ​នេះ​មាន​អារម្មណ៍​ដូចគ្នា គឺ​យល់ថា មនុស្ស​នេះហើយ​ដែល​ពួកគេ​កំពុងតែ​ស្វែងរក​នោះ​៕
 
​វីដេអូ 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com