អន្តរជាតិ
រថភ្លើងលឿនបារាំងមួយគ្រឿងរអិល​ធ្លាក់ផ្លូវនិងឆេះនៅ Strasbourg
14, Nov 2015 , 10:55 pm        
រូបភាព
ដោយ: ថ្មីៗ
 រថភ្លើងលឿន​របស់បារាំង​មួយខ្សែរបាន​រត់ធ្លាក់​ផ្លូវហើយបានឆេះ​នៅក្នុងតំបន់​ភាគខាងកើត Strasbourg នៅថ្ងៃសៅរ៍នេះ។ បើតាមការ​ផ្សាយ​របស់វិទ្យុក្នុងតំបន់ រថភ្លើងដែលរត់ធ្លាក់ផ្លូវ​ហើយឆេះនេះជារថភ្លើងដែលសាកល្បងប៉ុណ្ណោះ។ ប៉ុន្តែព័ត៌មានខ្លះអះអាងថា មានរបួស​និងអ្នកស្លាប់ផងដែរ។ នេះបើយោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី RT។ ​


នៅថ្ងៃសៅរ៍នេះ រថភ្លើងលឿន​របស់បារាំងមួយគ្រឿងបានរអិលធ្លាក់ផ្លូវ​ហើយ​ឆេះ​នៅតំបន់ Strasbourg ភាគខាងកើតប្រទេសបារាំង។ ក្រោយគ្រោះថ្នាក់កើតឡើង មន្ត្រីមូលដ្ឋាន​និង​វិទ្យុ​តំបន់​បាន​ផ្សព្វផ្សាយថា រថភ្លើងមួយគ្រឿងនេះ ជារថភ្លើងដែលគេប្រើប្រាស់សាក​ល្បងប៉ុណ្ណោះ។ ដូច្នេះគ្មានអ្នកដំណើរ​ច្រើនឡើយនៅលើ​រថភ្លើងឡើយ ឬអាចមានត្រឹម​អ្នកបើកបរនិងបុគ្គលិក​បច្ចេកទេសប៉ុណ្ណោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ គេឃើញមានការអះអាងផ្សេងគ្នាចំពោះអ្នករងគ្រោះ​ក្នុងករណី​រថភ្លើងធ្លាក់ផ្លូវនេះ។ មានព័ត៌មានខ្លះ​អះអាងថា​ រថភ្លើងធ្លាក់ផ្លូវនិងឆេះនេះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់និង ៧នាក់ផ្សេងទៀតរងរបួសថែមទៀត។
ទាក់​ទិនករណីគ្រោះថ្នាក់នេះ សារព័ត៌មានតំបន់ Dernier Nouve រថភ្លើងនេះបានជួបគ្រោះថ្នាក់​នេះស្របពេលបើក​ឆ្លង​កាត់ស្ពានមួយ​ដែលស្ថិត​ក្នុងសហគមន៍តូចមួយឈ្មោះថា Eckwershei៕

© រក្សាសិទ្ធិដោយ thmeythmey.com