កីឡាអន្តរជាតិ
អន្តរជាតិ
បង​ជី​ដូនមួយ​អតីត​ខ្សែបម្រើ Real Madrid កីឡាករ Diarra ម្នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​នៅ​ប៉ារីស​
15, Nov 2015 , 11:16 am        
រូបភាព
​បងប្អូន​ជីដូនមួយរ​បស់​អតីត​ខ្សែបម្រើ Real Madrid កីឡាករ Lassana Diarra ម្នា​ក់បាន​ស្លាប់បាត់​បងជីវិត​ក្នុង​អំពើ​ភារ​វ​កម្ម​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ម្សិលមិញ​។​


 
​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​បាន​និយាយថា បងស្រី​ជីដូនមួយ​របស់គាត់​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​ក្រុម​ភេរ​វករ ខណៈ​ខ្លួន​កំពុង​ប្រកួត​មិត្តភាព​រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង​ជាមួយ​អាល្លឺម៉ង់​នៅ​កីឡដ្ឋាន Stade de France នាទី​ក្រុម​ប៉ារីស​។​
​បងជីដូនមួយ​របស់​ខ្សែបម្រើ​ក្រុម Marseille មាន​ឈ្មោះថា Asta Diakite គឺ​ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់ ដោយសារ​ភេរវ​ករ​បាញ់កាំភ្លើង និង​បំផ្ទុះ​គ្រាប់បែក ដោយ​សម្លាប់​មនុស្ស​ជាង​មួយរយ​នាក់ និង​របួស ក្នុង​ហេតុការណ៍​នាទី​ក្រុងប៉ារីស​។​
 
​ក្រោយ​មាន​ហេតុការណ៍​នេះ ការប្រកួត​កីឡា​ជាច្រើន​ក្នុងប្រទេស​បារាំង​ក៏ត្រូវ​បាន​ពន្យា​ពេល​បណ្តោះអាសន្ន​ផងដែរ​។​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com