អន្តរជាតិ
តាមពិត​រូបអាក្រាត ប៉ុន្តែ​អាច​ដើរ​ពេញ​ហុងកុង​ដោយ​គ្មាន​អ្នក​ចាប់អារម្មណ៍​
15, Nov 2015 , 7:39 pm        
រូបភាព
ដោយ: ធីតា
 
​នារី​បង្ហាញ​ម៉ូដ​ម្នាក់ បាន​ដើរ​ពេញទី​ក្រុង​ហុងកុង​ទាំង​អាក្រាត ប៉ុន្តែ​បន្លំ​ជាមួយនឹង​គំនូរ​រូប​ខោ​នៅលើ​ខ្លួន​របស់​នាង​។ នេះ​ជាការ​សាកល្បង​មួយ​ដែល​ជោគជ័យ ពីព្រោះ​មិនមាន​មនុស្ស​ចាប់អារម្មណ៍​ថា ខោ​នោះ គឺជា​ផ្ទាំង​ផាត់​ពណ៌​ឲ្យ​ចេញ​រូបរាង​ជា​ខោ​នោះឡើយ​។​

 
Sandra Bakker ដែលជា​អ្នក​ច្នៃ​ម៉ូដ​អាជីព​ម្នាក់​នៅក្នុង​ទីក្រុង​ហុងកុង រីករាយ​ចំពោះ​គម្រោង​របស់ខ្លួន​កាលពី​ឆ្នាំ​២០១៤ ។ នាង​ទទួលស្គាល់ថា មាន​មនុស្ស​ប្រុស​មួយចំនួន​ចាប់អារម្មណ៍​ទៅលើ​អ្នក​បង្ហាញ​ម៉ូត ជាមួយនឹង​ភាព​ស៊ិ​ច​ស៊ី ប៉ុន្តែ​ពួកគេ​មិនដឹងថា ខោ​នោះ​គឺជា​ផ្ទាំងគំនូរ​នោះឡើយ​។​
 
​ជាមួយគ្នានេះ​ផងដែរ តារា​បង្ហាញ​ម៉ូដ បាន​ពាក់អាវ ដោយមាន​សរសេរ​នៅ​ខាង​ខ្នង​ថា «No pants are the best pants» ប៉ុន្តែ​នៅតែ​មិនមាន​អ្នក​ចាប់អារម្មណ៍ ឬ​ខ្សឹបខ្សៀវ​នោះដែរ​៕
 
ទស្សនាវីដេអូ 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com