អន្តរជាតិ
តាមពិតរូបអាក្រាត ប៉ុន្តែអាចដើរពេញហុងកុងដោយគ្មានអ្នកចាប់អារម្មណ៍
×
នារីបង្ហាញម៉ូដម្នាក់ បានដើរពេញទីក្រុងហុងកុងទាំងអាក្រាត ប៉ុន្តែបន្លំជាមួយនឹងគំនូររូបខោនៅលើខ្លួនរបស់នាង។ នេះជាការសាកល្បងមួយដែលជោគជ័យ ពីព្រោះមិនមានមនុស្សចាប់អារម្មណ៍ថា ខោនោះ គឺជាផ្ទាំងផាត់ពណ៌ឲ្យចេញរូបរាងជាខោនោះឡើយ។
Sandra Bakker ដែលជាអ្នកច្នៃម៉ូដអាជីពម្នាក់នៅក្នុងទីក្រុងហុងកុង រីករាយចំពោះគម្រោងរបស់ខ្លួនកាលពីឆ្នាំ២០១៤ ។ នាងទទួលស្គាល់ថា មានមនុស្សប្រុសមួយចំនួនចាប់អារម្មណ៍ទៅលើអ្នកបង្ហាញម៉ូត ជាមួយនឹងភាពស៊ិចស៊ី ប៉ុន្តែពួកគេមិនដឹងថា ខោនោះគឺជាផ្ទាំងគំនូរនោះឡើយ។
ជាមួយគ្នានេះផងដែរ តារាបង្ហាញម៉ូដ បានពាក់អាវ ដោយមានសរសេរនៅខាងខ្នងថា «No pants are the best pants» ប៉ុន្តែនៅតែមិនមានអ្នកចាប់អារម្មណ៍ ឬខ្សឹបខ្សៀវនោះដែរ៕
ទស្សនាវីដេអូ
VIDEO
© រក្សាសិទ្ធិដោយ thmeythmey.com