កីឡាអន្តរជាតិ
អន្តរជាតិ
​V​ar​d​y​ ​បំ​ប៉ោ​ង​សំ​ណា​ញ់​ទី​ ១​០​ប្រ​កួ​ត​ជា​ប់​គ្នា​ ​តាមស្មើ​កំ​ណ​ត់​ត្រា​ចា​ស់​ ​V​a​n​ ​N​i​s​t​e​l​r​o​o​y​
22, Nov 2015 , 10:12 am        
រូបភាព
 ខ្សែប្រយុទ្ធ​ក្រុម Leicester City កីឡាករ Jamie Vardy បាន​ស៊ុត​បាល់​តាម​ស្មើរ​កំណត់ត្រា​ចាស់​ខ្សែប្រយុទ្ធ Ruud Van Nistelrooy របស់​ក្រុម Manchester United  ដោយ​ស៊ុត​ចូល​ទី​១០​ប្រកួត​ជាប់ៗ​គ្នា​ក្នុង​ក្របខណ្ឌ Premier League ក្រោយ​បំប៉ោង​សំណាញ់​ទី​របស់​ក្រុម Newcastle United កាលពី​យប់មិញ​។​



​កីឡាករ​សញ្ជាតិ​អង់គ្លេស វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​ស៊ុត​បាល់​នាំមុខ​មុន​១-០ នៅ​ចុង​ម៉ោង​តង់​ទីមួយ​ទៅហើយ​លើ​ក្រុម​សារិកា​ព្រៃ ដែលជា​គ្រាប់​បាល់​តាម​ស្មើ​កំណត់ត្រា​ចាស់​របស់ Van Nistelrooy ផងដែរ ហើយ Vady អាចមាន​ឱកាស​បំបែក​កំណត់ត្រា​នេះ​ប្រសិនបើ​រូបគេ​អា​ចរក​គ្រាប់​បាល់​បាន​នៅ​ប្រកួត​បន្ទាប់​ក្នុ្ង​ក្របខណ្ឌ Premier League នេះ​បន្តទៀត​។​
 
​ក្រោយ​ទទួល​ជ័យជម្នះ ៣-០ នៅ​កីឡដ្ឋាន St James ‘Park យប់មិញ​ធ្វើ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ អតីត​អ្នកចាត់ការ Chealsea លោក Claudio Ranieri នាំ​ក្រុម Leicester ឡើងឈ​កំពូល​តារាង Premier League បណ្តោះអាសន្ន​ដោយមាន ២៨​ពិន្ទុ នាំ​មុន​ក្រុម​លេខ​ពីរ Man Utd មួយ​ពិន្ទុ​។​
 
​ក្នុងការ​ប្រកួត​ទាំង​១៣​សប្តាហ៍​កន្លងទៅ Vardy ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​សរុប ១២​គ្រាប់ (Top Scorer)  ខណៈ Mesut Ozil របស់ Arsenal ជា​អ្នក​បញ្ជូន​បាល់​ឲ្យ​ដៃគូរ​បាន​ច្រើន​ជា​គេ​១១​ដង​(assist) នៅ Premier League ៕
 

Tag:
 EPL
© រក្សាសិទ្ធិដោយ thmeythmey.com