អន្តរជាតិ
ពលរដ្ឋ​កូរ៉េ​ទម្លាប់​ថ្មើរជើង ជិះ​កង់ និង​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​
24, Nov 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សេ​អ៊ូ​ល​៖ ប្រជាពលរដ្ឋ​សាធារណៈរដ្ឋ​កូរ៉េ កំពុង​រស់នៅ​ប្រទេសមួយ​ដ៏​ទំនើប​ស៊ីវិល័យ ក្នុង​សតវត្ស​ទី​២១​នេះ​។ ប្រទេស​កូរ៉េ​មាន​អាកាសធាតុ​ត្រជាក់​។ ពលរដ្ឋ​កូរ៉េ​ភាគច្រើន ទាំងចាស់ ទាំង​ក្មេង ទាំង​យុវជន មាន​ទម្លាប់​ថ្មើរជើង ជិះ​កង់ ជិះ Taxi រថភ្លើង និង​រថយន្តក្រុង​សាធារណៈ ទៅ​សាលារៀន កន្លែងធ្វើការ និង​ទីកន្លែងផ្សេងៗ ពី​ខេត្ត​-​ក្រុង​មួយ ទៅ​ខេត្ត​-​ក្រុង​មួយទៀត​ក្នុងប្រទេស​កូរ៉េ​។ សេវា​ដឹកជញ្ជូន​សាធារណៈកូរ៉េមាន​លក្ខណៈ​ល្អប្រសើរ តម្លៃ​សមរម្យ អ្នក​ម​ប្រើ​សេវា​មាន​ភាព​រោះ​រាយ​រាក់ទាក់ សេវា​រហ័ស​តាម​ពេលវេលា​កំណត់ ជាហេតុ​នាំ​ឲ្យ​ពលរដ្ឋ​កូរ៉េពុំ​សូវ​ប្រើប្រាស់​មធ្យោបាយ ធ្វើដំណើរ​ផ្ទាល់ខ្លួនដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន​​។ បើ​និយាយ​ពី​គន្លង​ផ្លូវ​សម្រាប់​ធ្វើដំណើរវិញ កូរ៉េ​បាន​បែង​ចែកជា​គន្លង​ផ្លូវ​នីមួយៗ សម្រាប់​រថយន្តក្រុង រថយន្ត​ឯកជន ព្រមទាំង​សម្រាប់ ថ្មើរជើង និង​អ្នកជិះ​កង់ជាដើម​។ បើ​និយាយ​ពី​ចំណត​យានជំនិះ កូរ៉េ​មាន​ចំណត​យានជំនិះ​សាធា​រណៈ​ទាំង​លើដី និង​ក្រោម​ដី សម្រាប់​អ្នកជិះ​កង់ រថយន្ត​ឯកជន និង​រថយន្តក្រុង​៕


© រក្សាសិទ្ធិដោយ thmeythmey.com