អន្តរជាតិ
ពលរដ្ឋ​កូរ៉េ​មានគំនិត​វេច​ខ្ចប់​កាកសំណល់​សំរាម នាំមក​នូវ​សុខ​ភាពល្អ ទីក្រុង​ស្អាត​
25, Nov 2015 , 7:39 am        
រូបភាព
ដោយ:
 
​សេ​អ៊ូ​ល​៖ កាកសំណល់​សំរាម​ពុំមាន​ឡើយ នៅតាម​ដង​មហាវិថី វិថី​នានា ក្នុង​ទីក្រុង​សេ​អ៊ូ​ល នៃ​សាធារណៈរដ្ឋ​កូរ៉េ​ដ៏​ទំនើប​ស៊ី​វិ​ល័យ​។ ប្រជាពលរដ្ឋ​កូរ៉េ​ភាគច្រើន មិនមែន​ចង់​ឲ្យ​តែ​ខ្លួន​ពួកគេ​ស្អាត​ប៉ុណ្ណោះ​ទេ ពួកគេ​ចង់​ឲ្យ​បរិស្ថាន​រស់នៅ​ជុំវិញខ្លួន​ស្អាត​ផងដែរ ពោលគឺ ពួកគេ​មិន​បោះចោល​កាកសំណល់​សំរាម​ពាសវាល​ពាសកាល​ដែល​ប​ង្ក​ភាព​គគ្រិច​ស្អុយ​កខ្វក់ មិន​ស្អាត​ក្នុង​ទីក្រុង និង​ជុំវិញ​ទីកន្លែង​រស់នៅ​របស់​ពួកគេ​ឡើយ​។ ប្រជាពលរដ្ឋ​កូរ៉េ​ភាគច្រើន យល់ដឹង​ពី​ការ​វេច​ខ្ចប់ បែងចែក និង​ទុកដាក់​ប្រភេទ​កាកសំណល់​សំរាម​ដែល​ពួកគេ​បាន​ប្រើប្រាស់​រួច​។ សកម្មភាព​ចូលរួម​របស់​ប្រជាពលរដ្ឋ​កូរ៉េ និង​អាជ្ញាធរ ភា​ភី​ពាក់ព័ន្ធ​ផ្ទាល់ បាន​នាំ​ឲ្យ​សម្រស់​បរិស្ថាន​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​កាន់​ឲ្យ​ស្រស់បំព្រង  និង​ជាពិសេស​គឺ សុខុមាលភាព​ប្រជាពលរដ្ឋ​កូរ៉េ​ផ្ទាល់​តែម្តង​៕



© រក្សាសិទ្ធិដោយ thmeythmey.com