អន្តរជាតិ
អ៊ីតាលី​ចាប់បាន​កាំភ្លើង​៧៨១​ដើម​ដែល​ដឹក​ទៅកាន់​ប៊ែ​ល​ហ្សិ​ក​
27, Nov 2015 , 2:38 pm        
រូបភាព
ដោយ:
​ប៉ូលិស​អ៊ីតាលី​បាន​ចាប់​ឃាត់​កាំភ្លើង​ចំនួន​៧៨១​ដើមពី​រថយន្ត​មួយគ្រឿង​ដែល​ដឹក​ចេញពី​តួ​ក​គី​ក្នុងទិសដៅ​ទៅកាន់​ប៊ែ​ល​ហ្សិ​ក​នៅឯ​កំពង់ផែ Trieste ភាគ​ឦសាន​ប្រទេស​។ នេះ​បើ​យោងតាម​សេចក្ដី​ថ្លែង​ការ​ណ៏​មួយ​ដែល​ចេញ​ដោយ​អាជ្ញាធរ​អ៊ីតាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

 
 
​អាជ្ញាធរ​អ៊ីតាលី​បាន​ចាប់​កាំភ្លើង​ប្រភេទ Winchester SXP ចំនួន​៧៨១​ដើម ដែល​ដឹក​ទៅកាន់​ប៊ែ​ល​ហ្សិ​ក​។ ប៉ូលិស​ហិរញ្ញវត្ថុ​អ៊ីតាលី ដែល​ទទួលខុសត្រូវ​ត្រួតពិនិត្យ​នៅឯ​កំពង់ផែ Trieste បាន​បញ្ជាក់ថា កាំភ្លើង​ទាំងនោះ​មាន​ពន្ធ​ត្រឹមត្រូវ ប៉ុន្តែ​អ្នកបើកបរ​ជនជាតិ​តួ​ក​គី​នោះ​មិនមាន​លិខិតអនុញ្ញាត​ក្នុងការ​ដឹកជញ្ជូន​កាំភ្លើង​ទាំង​នោះទេ​។​
 
​បើ​យោងតាម​ប៉ូលិស​អ៊ីតាលី កាំភ្លើង​ប្រភេទ Winchester SXP គឺជា​កាំភ្លើង​សម្រាប់​ការ​បរបាញ់​តែប៉ុណ្ណោះ និង​មិន​ត្រូវបាន​ចាត់ទុកជា​អាវុធ​សម្រាប់​ប្រយុទ្ធ​នោះទេ​។ ប៉ុន្តែ​ការចាប់​ឃាត់​នេះ ជាការ​ពង្រឹង​នូវ​សន្តិសុខ​តាម​ព្រំដែន ក្រោយ​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ា​រី​កាលពី​ថ្ងៃទី​១៣​កន្លងមក ក៏ដូចជា​ស្ថានភាព​នៅឯ​ប៊ែ​ល​ហ្សិ​ក​ផងដែរ​។ 
 
​ម្យ៉ាងទៀត​បើ​យោងតាម​វ៉េបសាយ​របស់​ក្រុមហ៊ុន​ផលិត កាំភ្លើង​ប្រភេទ Winchester SXP អាច​បាញ់​បាន​៣​គ្រាប់​ក្នុង​រយៈពេល​តែ​កន្លះ​វិនាទី​តែប៉ុណ្ណោះ​។​
 
​គួរ​បញ្ជាក់ដែរថា កាលពី​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស ខ្មាន់កាំភ្លើង​បាន​ប្រើប្រាស់​កាំភ្លើង​ប្រភេទ Kalashnikov 47 ដែលជា​ទូទៅ​ត្រូវបាន​គេ​ស្គាល់​ថា AK-47s ក្នុងការ​វាយប្រហា​រដែ​ល​បានសម្លាប់​មនុស្ស​ប្រមាណ​១២៩​នាក់​។ ចាប់ពីពេលនោះ​មក ប្រទេស​ជាច្រើន​បានចាប់ផ្ដើម​រឹតបន្តឹង​សន្តិសុខ​នៅក្នុង​ប្រទេស​ក៏ដូចជា​នៅតាម​បន្ទាត់​ព្រំដែន​ផងដែរ​។  
 

Tag:
 អ៊ីតាលី
  ប៊ែ​ល​ហ្សិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com