ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អ្នកជំនាញថាមពលកកើតឡើងវិញ ជំរុញភាគីពាក់ព័ន្ធរួមគ្នាការពារបរិស្ថាន
29, Nov 2015 ,
4:12 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ អ្នកជំនាញថាមពលកកើតឡើងវិញកូរ៉េ បានជំរុញភាគីពាក់ព័ន្ធជុំវិញ ពិភពលោក រួមគ្នាការពារបរិស្ថានមនុស្សជាតិ ស្របពេលពួកគេមានក្តីបារម្ភពីការប្រែប្រួលអាកាសធាតុ ពិភពលោក បច្ចុប្បន្ន។
អ្នកជំនាញលើកឡើងបែបនេះ ក្នុងពិធីពិព័រណ៍អន្តរជាតិ ទាក់ទងនឹងថាមពលបៃតង និងថាមពលកកើតឡើងវិញ (Green & Renewable Energy Exhibition) លើកទី៣៥ ដែលប្រមូលផ្តុំ អ្នកវិនិយោគទាំងជាតិកូរ៉េ និងអន្តរជាតិ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិកូរ៉េ KINTEX (Korea International Exhibition Center) នៅសាធារណៈរដ្ឋកូរ៉េ កាលពីថ្ងៃទី២០ វិច្ឆិកានេះ។
នាពិធីពិព័រណ៍ដែលរៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការគ្រប់គ្រងថាមពលកូរ៉េ KEMCO (Korea Energy Management Corporation) និង ក្រសួងពាណិជ្ជកម្ម សហគ្រាស និងថាមពល MOTIE (Ministry of Trade Industry & Energy) លោក Jae-Rok Hong អ្នកស្រាវជ្រាវ (Researcher) ប្រចាំក្រុមហ៊ុន Minyoung Hightech Co.,Ltd ចាត់ទុកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងថាមពលកើតឡើងវិញ ជាការជួយការពារបរិស្ថានពិភពលោក។
លោកនិយាយថា៖«ប្រសិនបើមនុស្សភាគច្រើនងាយមកប្រើប្រាស់បច្ចេកថាមពល កើតឡើងវិញនោះ ពិភពលោកនឹងអាចកាត់បន្ថយការបំពុល តាមរយៈការផលិតថាមពលមួយចំនួន ដូចជា ការដុតធ្យូងថ្ម ប្រេងឥន្ធនៈជាដើម»។
មិនខុសគ្នាប៉ុន្មាន លោក Hang Mok Jeong ប្រធានគ្រប់គ្រងក្រុមហ៊ុន (Manager) ក្រុមហ៊ុន DS Solar. Co.,Ltd ចាត់ទុកថាមពលបៃតង និងថាមពលកកើតឡើងវិញថា ជាទីផ្សារធំបំផុតក្នុងពិភពលោក។ លោកថា៖«ដើម្បីកែលម្អប្រសិទ្ធភាពថាមពលការពារបរិស្ថានផងនោះ យើងអាចប្រើប្រាស់បច្ចេកវិជ្ជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងថាមពលទឹកជាដើម»។
ម្ចាស់ក្រុមហ៊ុន អ្នកបញ្ជាទិញជាតិកូរ៉េ និងអន្តរជាតិ អ្នកគ្រប់គ្រងថាមពល ស្ថាបត្យករជាន់ខ្ពស់ឧស្សាហកម្មសំណង់ និងមេដឹកនាំស្ថាប័ន ផ្នែកថាមពល និងឧស្សាហកម្មនានា ក្នុងប្រទេសកូរ៉េ និងមកពីជុំវិញពិភពលោក បានរួមគ្នាស្វែងយល់ សហប្រតិបត្តិការ និងពិភាក្សាពីបញ្ហាតម្រូវថាមពលកាលអតីតកាល បច្ចុប្បន្នកាល និងអនាគតក្នុងវិស័យឧស្សាហកម្ម ថាមពលសម្រាប់មនុស្សជាតិ។
លោក Masamichi Saito នាយកក្រុមហ៊ុន President/CEO Pro-Materials Co.,Ltd មកពីប្រទេសជប៉ុន និយាយថា បច្ចេកវិទ្យាថ្មីបំផុត ពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ និងថាមពលជាច្រើនទៀត អាចជួយសន្សំសំចៃថវិកាច្រើនជាមុន។ លោកថា៖«វាមានគុណភាព សន្សំសំចៃជាងមុន សម្រាប់ប្រព័ន្ធភ្លើង ឧស្សាហកម្មអេឡិចត្រូនិកថ្មីៗ ដូចជា គ្រឿងអេឡិចត្រូនិក រថយន្ត អគ្គិសនី និងទូរសព្ទ អាគុយ ជាដើម។ ដូចនេះ យើងគួរងាកប្រើប្រាស់ បច្ចេកវិជ្ជាថាមពលកកើតឡើងវិញ»។
គួរបញ្ជាក់ផងដែរ បើធៀបទៅនឹងចំនួនអ្នកចូលរួមឆ្នាំមុន អ្នកចូលរួមក្នុងឆ្នាំ២០១៥នេះ មានចំនួនកើនឡើងពីរដង ក្នុងនោះ រួមមាន ស្តង់ពិព័រណ៍ចំនួន ១២៨១ និងតំណាងក្រុមហ៊ុនចំនួន ២៦២ រាប់ចាប់ពីក្រុមហ៊ុន ថាមពលធំៗនៅកូរ៉េ និងពិភពលោក រហូតដល់ សហគ្រាសខ្នាតតូច និងមធ្យម (SMEs)។ អ្នកចូលរួមមានចំនួន ១២៨០៤ ក្នុងនោះ រួមមាន អ្នកបញ្ជាទិញក្នុងស្រុកចំនួន ១២៤៩១ និងអ្នកបញ្ជារទិញអន្តរជាតិចំនួន ៣១៣ ព្រមទាំងមានសិក្ខាសាលាពិភាក្សាជាង ១០០ ផ្សេងទៀត។
ឆ្នាំនេះដែរ ការចុះកិច្ចសន្យារវាងអ្នកវិនិយោគមានតម្លៃកំណើនប្រាំដង ចំនួន ៣៩ ៦០០ ០០០ ដុល្លារអាមេរិក បើប្រៀបធៀបឆ្នាំមុន ចំនួន ១២២ ៤០០ ០០០ ចំណោមកិច្ចព្រមព្រៀង ចំនួន ១៧ ៕
សម្រាប់ព័ត៌មានលម្អិត លោកអ្នកចូលទៅកាន់គេហទំព័រ KEA (
http://www.energy.or.kr) or (http://www.koreaenergyshow.or.kr
) ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម