ជាតិ
នយោបាយជាតិ
លោក កឹម សុខា នឹងត្រឡប់មកកម្ពុជាវិញនៅល្ងាចនេះ
× លោក កឹម សុខា នឹងត្រឡប់មកកម្ពុជាវិញ នៅល្ងាចថ្ងៃទី២ធ្នូនេះ ក្រោយពីទៅជួបលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាគ្នាពីយុទ្ធសាស្ត្រនយោបាយ និងដំណើរការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ថា លោក កឹម សុខា និងត្រឡប់មកប្រទេសកម្ពុជាវិញនៅល្ងាចនេះ តែលោកមិនច្បាស់ពីពេលវេលាដែលលោក កឹម សុខា នឹងមកដល់នោះទេ។ លោក យឹម សុវណ្ណ បន្ថែមថា ការឆាប់វិលត្រឡប់មកកម្ពុជាវិញនេះ គឺលោក កឹម សុខា ត្រូវមកប្រញាប់មកបំពេញកិច្ចការងារមួយចំនួនក្នុងបក្ស ជាពិសេសត្រូវនាំយកយុទ្ធសាស្ត្រនយោបាយនានា ដែលបានពិគ្រោះយោបល់គ្នាជាមួយលោក សម រង្ស៊ី នោះយកមករៀបចំជាមួយថ្នាក់ដឹកនាំគណបក្ស។
ការចាកចេញទៅក្រៅបរទេសរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប៉ុន្មានថ្ងៃនេះគឺធ្វើឡើង ក្រោយពីលោកបានវិលត្រឡប់កម្ពុជាវិញនៅថ្ងៃទី២៤ ខែវិច្ឆិកាកន្លងមក។ កាលពីថ្ងៃទី២៤ វិច្ឆិកា លោក កឹម សុខា បានបញ្ជាក់ថា លោកចង់ឃើញស្ថានភាពនយោបាយវិលទៅរកភាពដើម ហើយបន្តធ្វើការងាររួមគ្នាដើម្បីជាតិ។ លោកអះអាងថា នឹងរកវិធីដោះស្រាយបញ្ហាប្រកបដោយឆន្ទៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com