ពីនេះ ពីនោះ
តើ​ពាក្យ​ថា «​ចក្រពត្តិនិយម​» មានន័យ​បែបណា​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ​?
03, Dec 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់ និង​ឲ្យ​និយមន័យ​នៃ​ពាក្យ​ថា​«​ចក្រពត្តិនិយម​»​ដូចខាងក្រោម​



​ចក្រពត្តិនិយម មានន័យថា ជា​នយោបាយ​មួយ​នៃ​ការប្រើ​អំណាច​ត្រួតត្រា​របស់​រដ្ឋ​មួយ​ទៅលើ​រដ្ឋ​ដទៃទៀត​។ ការត្រួតត្រា​នេះ​អាចមាន​លក្ខណៈ​ជា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដូចជា ពេលដែល​អំណាច​ចក្រពត្តិនិយម លើកទឹកចិត្ត​ឲ្យ​មានការ​រៀបចំ​ដាក់ទុន និង​តាំង​សហគ្រាស​របស់គេ​នៅក្នុង​ប្រទេសមួយ​ផ្សេងទៀត​ជាដើម ហើយ​ទិញ​មកវិញ​នូវ​វត្ថុធាតុដើម​ក្នុងតម្លៃ​ទាប​។ ការត្រួតត្រា​នេះ អាចមាន​ទម្រង់​ជា​វប្បធម៌ កាលណា​ប្រទេសមួយ​យក​ភាសា ខ្សែភាពយន្ត និង​រចនាបថ​របស់​ខ្លួន​ទៅ​ផ្សព្វផ្សាយ​នៅ​បរទេស ក្នុង​គោលបំណង​បង្ខំ​ឲ្យ​ទទួលយក​។ ចក្រពត្តិនិយម​មិនមែន​សុទ្ធតែ​ប៉ះពាល់​ជាប្រចាំ​ដល់​ឯករាជ្យ​នយោបាយ​នៃ​ប្រទេស​ដែល​គេ​ពង្រីក​ខ្លួនគេ​នោះទេ ពីព្រោះ​ប្រទេស​ទាំងនោះ​អាច​រក្សា​នូវ​រដ្ឋាភិបាល​របស់ខ្លួន​។​

​ឧទាហរណ៍ ជនជាតិ​រុស្ស៊ី​បាន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ទៅលើ​ប្រជាជន​ស៊ី​បេ​រី តាមរយៈ​ការប្រើ​នយោបាយ​ចក្រពត្តិនិយម​នី​សតវត្សរ៍​ទី​១៩ និង​ជនជាតិ​ជប៉ុន​បាន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​១៩៣៧៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com