អន្តរជាតិ
ចិន ៖ ប្តី​ប្រពន្ធ​ទម្ងន់​យក្ស​ពីរ​នាក់​សុខចិត្ត​វះកាត់​បង្រួម​ក្រពះ ដើម្បី​អាចបង្កើត​កូន​
02, Dec 2015 , 10:19 pm        
រូបភាព
ដោយ: ធីតា
​ក្តី​ស្រមៃ​ក្លាយទៅជា​ឪពុកម្តាយ​របស់គេ បាន​ជំរុញ​ឲ្យ​ប្តី​ប្រពន្ធ​មួយគូ​សម្រេចចិត្ត​ធ្វើការ​សម្រក​ទម្ងន់​ជាបន្ទាន់ ដោយ​ទទួលយក​ការវះកាត់​បង្រួម​ក្រពះ​។​



​ប្តី​ប្រពន្ធ​នេះ​បាន​រៀបការ​តាំងពី​ឆ្នាំ ២០១០ តែ​ពួកគេ​មិនទាន់បាន​រួមភេទ​ជាមួយគ្នា​នៅឡើយ​ទេ ដោយសារតែ​ពួកគេ​ទាំងពីរ​នាក់​បូក​ចូលគ្នា​មាន​ទម្ងន់​រហូតដល់ ៤១២ គីឡូក្រាម​។ លោក Lin Yue និង​អ្នកស្រី Deng Yang អាយុ ៣០ ឆ្នាំ​ដូចគ្នា មាន​ដើមកំណើត​នៅ​ខេត្ត Sichuan ប្រទេស​ចិន បាន​ប្រាប់​គេហទំព័រ Chinanews.com ថា ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ជួបប្រទះ​នូវ​ការលំបាក​ចាប់តាំងពី​គ្រា​ដំបូង​។ អ្នកស្រី Deng Yang បាន​រម្លឹកថា នៅ​ថ្ងៃ​រៀបការ អ្នកស្រី​ពិបាក​នឹង​រក​រ៉ូ​ប​កូនក្រមុំ​ដែលមាន​ទំហំ​ធំ​ប៉ុន​នឹង​ដងខ្លួន​របស់​អ្នកស្រី​ណាស់​។
​ដូច្នេះ ពួកគេ​ទាំងពីរ​នាក់​បានសម្រេច​ចិត្ត​នៅ​សប្តាហ៍​នេះ​ថា នឹង​ទៅធ្វើ​ការវះកាត់​ដើម្បី​សម្រក​ទម្ងន់​ជាបន្ទាន់​។​

​ប្តី​ប្រពន្ធ​នេះ​បាន​ធ្វើតាម​គំរូ​របស់​ជនជាតិ​ចិន​ម្នាក់​ដែល​ធ្លាប់ជា​មនុស្ស​ធាត់​ជាងគេ​នៅ​ចិន ហើយ​មនុស្ស​ម្នាក់នេះ​ក៏បាន​សម្រក​ទម្ងន់​បានសម្រេច តាមរយៈ​ការវះកាត់​បង្រួម​ក្រពះ (Bypass) ៕



© រក្សាសិទ្ធិដោយ thmeythmey.com