កីឡាអន្តរជាតិ
អន្តរជាតិ
Gary Neville ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​របស់ Valencia
03, Dec 2015 , 11:41 am        
រូបភាព
Gary Neville អតីត​ខ្សែការពារ​ក្រុម Manchester United និង​ជម្រើសជាតិ​អង់គ្លេស ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុម Valencia នៃ​ក្របខណ្ឌ La Liga របស់​អេ​ស្ប៉ា​ញ​រហូតដល់​បញ្ចប់​រដូវ​កាល​នេះ​។​


 
​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន BBC កាលពី​ម្សិលមិញ Neville នឹងត្រូវ​ទៅកាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​នេះ​។
Gary Neville បានបញ្ជាក់​ពី​អារម្មណ៍​ខ្លួន​ថា​៖ «​ខ្ញុំ​ពិត​ជាត​រំភើប​ណាស់ សម្រាប់​ការ​ផ្តល់ឱកាស​ធ្វើជា​គ្រូបង្វឹក​របស់ Valencia ដែលជា​ក្រុម​ល្បី​នៅ​អេ​ស្ប៉ា​ញ​»​។​
 
​អតីត​ខ្សែការពារ​វ័យ ៤០​ឆ្នាំ​រូបនេះ​នឹង​មក​ដឹកនាំ ក្លិប​ដែលមាន​ម្ចាស់​ជា​ជនជាតិ​សិង្ហ​បុរី​នៅ​ចុង​សប្តាហ៍​នេះ ដោយមាន​ជំនួយការ​គឺ​ប្អូនប្រុស​របស់ខ្លួន Phil Neville នៅ​ទីនោះ​ស្រាប់​៕
 

Tag:
 Gary Neville
  គ្រូបង្វឹក
© រក្សាសិទ្ធិដោយ thmeythmey.com