អន្តរជាតិ
មនុស្ស​១៨​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ក្លឹប​រាត្រី​មួយ​នៅ​អេ​ហ្ស៊ី​ប​
04, Dec 2015 , 4:44 pm        
រូបភាព
ដោយ:
​មនុស្ស​១៨​នាក់​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក​ឆ្នៃ Molotov cocktail នៅ​ក្លឹប​រាត្រី​មួយកន្លែង​នៅ​តំបន់ Agouza នៃ រដ្ឋធានី​កៃរ៉ូ​របស់​អេ​ហ្ស៊ី​ប​។ នេះ​បើ តាម ការ​ឲ្យ​ដឹង​របស់​មន្ត្រី​សន្តិសុខ​នៅ​ថ្ងៃ​សុក្រ​នេះ​។ តាម​ប្រភពព័ត៌មាន​ដដែល សង្ស័យ​បាន​គប់​គ្រាប់បែក​ឆ្នៃ Molotov cocktail ទៅកាន់​ហាង​នេះ​ដែលមាន​មនុស្ស​ជាច្រើន ហើយ​ភ្លើង​ក៏​ឆាបឆេះ​ឡើង​។​



​ពេលនេះ ប៉ូលិស​ទីក្រុង​កៃរ៉ូ​កំពុងតែ​ស្វែងរក​ជនល្មើស​ហើយ​។ បើតាម​មន្ត្រី​អេ​ហ្ស៊ី​ប​បាន​ឲ្យ​ដឹងថា​អ្នក​វាយប្រហារ​ម្នាក់​គឺជា​អតីត​អ្នកបម្រើ​ក្នុង​ក្លឹប​នេះ​ដែល​ត្រូវបាន​បណ្ដេញ​ចេញពី​ការងារ​។​ក្លឹប​រាត្រី​នេះ​មាន​ទីតាំងនៅ​ជាន់​ក្រោម​ដី​របស់​សណ្ឋាគារ​មួយ​និង​គ្មាន​ផ្លូវ​រត់​ពេល​មាន​អាសន្ន​ទេ​តិចតួច​តែប៉ុណ្ណោះ​។ នៅពេលដែល​ជនសង្ស័យ​គប់​គ្រាប់បែក​ឆ្នៃ​ចូលទៅ ភ្លើង​បាន​ឆាបឆេះ​ឡើង ហើយ​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ភ្លើង​ឆេះ​និង​ឈ្លក់ផ្សែង​។ 

​បញ្ហា​សន្តិសុខ​នៅតែ​រឿង​ប្រឈម​ដដែល​ក្នុងប្រទេស​អេ​ហ្ស៊ី​ប ដោយសារតែ​ក្រុម​ជ្រុលនិយម​តែង​ធ្វើការ​វាយប្រហារ​ទៅលើ​គោលដៅ​ក្រុម​យោធា បន្ទាប់ពី​ក្រុម​យោធា​បាន​ផ្ដួលរំលំ​លោក Mohamed Morsi ចេញពី​តំណែង​កាលពី​ឆ្នាំ​២០១៣៕


© រក្សាសិទ្ធិដោយ thmeythmey.com