ជាតិ
សេដ្ឋកិច្ច
ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានជិត៣ពាន់លានដុល្លារ
×
នៅឆ្នាំ២០១៥នេះ ទុនវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសមានចំនួន២,៩៣៦លានដុល្លារអាមេរិក កើនឡើងចំនួន២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ ។ នេះជាការបញ្ជាក់របស់លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នៅក្នុងពិធីបើកមហាសន្និបាតបូកសរុបការងារលើកទី៤ និងបើកពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា នៅថ្ងៃទី៣ខែធ្នូ លោក អ៊ឹម ឈុនលឹម បានឲ្យដឹងទៀតថា ក្នុងចំណោមនោះទុនវិនិយោគលើសំណង់អគារខ្ពស់ៗ ចាប់ពី១០ជាន់រហូតដល់៥៥ជាន់មានចំនួន៥៦អគារ ដែលមានប្រមាណ១,៥៨១លានដុល្លារអាមេរិក ស្មើនឹង៥៤ភាគរយនៃទុនវិនិយោគសរុប។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៥ មានអ្នកវិនិយោគគេបានបោះទុនរួមគ្នាវិនិយោគលើវិស័យសំណង់នេះជាមធ្យមចំនួន២,៧៧៣លានដុល្លារអាមេរិក៕
ប្រភព៖AKP
© រក្សាសិទ្ធិដោយ thmeythmey.com