ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
លោក ថោងខុន៖ ទិវារត់ពាក់កណ្តាលម៉ារ៉ាតុនអង្គរជាមន្តស្នេហ៍ទាក់ទេសចរអន្តរជាតិ
07, Dec 2015 ,
10:39 am
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុនអង្គរ ជួយជំរុញ និងទាក់ទាញភ្ញៀវទេសចរមួយចំនួនធំឲ្យស្គាល់ប្រទេសកម្ពុជា ជាពិសេសតំបន់អង្គរ ខេត្តសៀមរាប។
នាការបញ្ចប់ព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអង្គរលើកទី២០ កាលពីថ្ងៃទី៦ ខែធ្នូ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប លោក ថោង ខុន បានថ្លែងនៅចំពោះមុខអ្នកចូលរួមប្រណាំងជាង១ម៉ឺននាក់ថា៖ «ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះ តែវាជាមន្តស្នេហ៍ដើម្បីផ្សព្វផ្សាយទៅទូទាំងពិភពលោកឲ្យស្គាល់តំបន់ទេសចរណ៍ ក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូល»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្ថែមថា បើតាមការវាយតម្លៃរបស់ពិភពលោក កម្ពុជាជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសុខសន្តិភាពពេញលេញ អាចប្រកួតប្រជែងផ្នែកទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ជាមួយបណ្ដាប្រទេសជាច្រើនទៀត នៅក្នុងពិភពលោក។
បើតាមគណៈកម្មការរៀបចំការប្រកួត ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុនអង្គរលើកទី២០នេះ មានអ្នកចូលរួមជាជនជាតិខ្មែរ ជាង៤ពាន់នាក់ និងបរទេសជាង៤ពាន់នាក់ដែលមកពី៧៥ប្រទេស។ សម្រាប់វិញ្ញាសាឆ្នាំនេះក៏ដូចឆ្នាំមុនដែរ រួមមាន ៣គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ ដោយមានការចូលរួមទាំងបុរស ទាំងនារី និងកុមារផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ម៉ារ៉ាតុនអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
11 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម