ប្លែកៗ
អន្តរជាតិ
មហាសេដ្ឋី​ប្រេង​នឹង​ឲ្យ​ប្រាក់​រហូតដល់ ១០ ម៉ឺន​ដុល្លារ​ដល់​បុគ្គលិក​ខ្លួន​ជា​អំណោយ​បុណ្យ​ណូអែល​
10, Dec 2015 , 7:59 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន Hilcorp Energy Co.  របស់លោក Jeffrey Hildebrand ដែលជា​មហាសេដ្ឋី​ប្រេង គ្រោង​នឹង​ឲ្យ​ប្រាក់​រហូតដល់ ១០ ម៉ឺន​ដុល្លារ​ដល់​បុគ្គលិក​ម្នាក់ៗ​របស់ខ្លួន​ដែលមាន​ចំនួន​សរុប​ជិត ១ ៤០០ នាក់ ដើម្បី​ធ្វើជា​អំណោយ​ថ្ងៃបុណ្យ​ណូអែល និង​ដើម្បី​អបអរ​ការសម្រេច​គោលដៅ​ផែនការ ៥ ឆ្នាំ​របស់ខ្លួន នេះ​បើតាម​ការ​ផ្ស​ព​ផ្សាយ​របស់ Houston Business Journal ។



​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ទាំងអស់​នឹង​ទទួលបាន​ប្រាក់អំណោយ​នេះ ដោយ​គណនា​ទៅតាម​រយៈពេល​នៃ​ការបំពេញ​ការងារ​ក្នុងអំឡុងពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ​។ នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ម្ចាស់​ក្រុមហ៊ុន​នេះ​សម្តែង​នូវ​ទឹកចិត្ត​ដ៏​ទូលាយ​ចំពោះ​បុគ្គលិក​របស់ខ្លួន​។ កាលពី​ឆ្នាំ ២០១០ ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់បាន​ឲ្យ​ប្រាក់​លើកទឹកចិត្ត​ពី ៣៥ ០០០ ដល់ ៥០ ០០០​ដុល្លារ​ផងដែរ​ដល់​បុគ្គលិក​របស់ខ្លួន ដើម្បី​ទិញ​រថយន្ត​ម្នាក់​មួយគ្រឿង ក្នុងឱកាស​ដែល​ក្រុមហ៊ុន​សម្រេច​ផែនការ ៥ ឆ្នាំ​របស់ខ្លួន​។​

Hilcorp គឺជា​ក្រុមហ៊ុន​ផលិត រុករក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ដែលមាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន​នេះ​បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុមហ៊ុន​ដ៏​ល្អ​ទាំង ១០០ លើ​ពិភពលោក ដែលមាន​បរិយាកាស​កា​រងារ​ល្អ​បំផុត​ប្រចាំឆ្នាំ ២០១៥ ធ្វើឡើង​ដោយ​គេហទំព័រ Fortune ៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com